ព័ត៌មានជាតិ
មេព្រៃខេត្តសៀមរាបចាប់រថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលបង្កប់ដឹកសត្វតុកែ ល្មើសច្បាប់
សៀមរាប ៖ កម្លាំងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានធ្វើការឃាត់រថយន្តដឹកឥវ៉ាន់ ១គ្រឿងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលបង្កប់ដឹកសត្វតុកែ ល្មើសច្បាប់។

ហេតុការណ៍ឃាត់នេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦៧ត្រង់ ចំណុច ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងតាមទូរសព្ទថា រថយន្តដែលកម្លាំងជំនាញ រដ្ឋបាលព្រៃឈើ ធ្វើការឃាត់នេះ បានដឹកឥវ៉ាន់មកពីខេត្តមណ្ឌលគីរី ហើយបាន មកដល់ខេត្តព្រះវិហារក៏បានចូលដាក់ កេសឥវ៉ាន់ ដែលមានសត្វតុកែដាក់ក្លាស់សេទឹកកក ដឹកមកកាន់ខេត្តសៀមរាប ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។

លោកបន្តថា សត្វតុកែនេះ មានចំនួន៩៨៤ក្បាល បច្ចុប្បន្នកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប ក៏បានធ្វើការផាកពិន័យនៅតាមច្បាប់ព្រៃឈើឆ្នាំ២០០២ផងដែរ។ បច្ចុប្បន្ននេះ វត្ថុតាងនិងរថយន្តត្រូវបានរក្សាទុកនៅផ្នែករដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីរង់ចាំម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។

ពាក់ព័ន្ធនឹងករណីនេះដែរ គេបានកោតសរសើរចំពោះកម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ដែលបានបង្ក្រាបករណីជួញដូរសត្វព្រៃទាំងនេះបាន គឺជារថយន្តដឹកទំនិញដែលគេសន្និដ្ឋានថា អាចដឹកមកច្រើនដងរួចមកហើយ៕
ដោយ ៖ កុសល


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


