ព័ត៌មានជាតិ
រដ្ឋាភិបាលបញ្ជាឲ្យទិញតាង៉ែនពីកសិករក្រីក្រ តែមិនទិញពីចម្ការឧកញ៉ានោះទេ
ក្រោយរដ្ឋាភិបាលប្រកាសឲ្យក្រុមការងារ ដែលមាននាយឧត្តមសេនីយ ហុីង ប៊ុនហៀង ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀនប៉ៃលិន (តាង៉ែន) ពីកសិករ ប្រមុខរដ្ឋាភិបាលក៏បានដាក់បទបញ្ជាឲ្យប្រមូលទិញតែពីកសិករក្រីក្រដាំដុះដោយផ្ទាល់តែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាយ៉ាងដូច្នេះថា “ឯកឧត្តម ហុីង ប៊ុនហៀង ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបង លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ត្រូវចងចាំពាក្យ ទិញពីកសិករ សំដៅដល់កសិករក្រីក្រដែលដាំមៀនដោយផ្ទាល់ ដែលមិនអាចរកទីផ្សារបាន។ ម្ចាស់ចំការមៀនរបស់មន្ត្រីទាំងសុីវិល ទាំងកងកម្លាំងប្រដាប់អាវុធឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។
សម្តេចថ្លែងសង្កត់ធ្ងន់់ថា សម្តេចអាចដាក់បញ្ចាំផ្ទះយកលុយទៅទិញពីកសិករ ដែលកំពុងជួបការលំបាក តែពុំមានលទ្ធភាពជួយដល់ម្ចាស់ដី ដែលមានចំការមៀនច្រើននោះទេ សុំការយោគយល់ផង។

នៅពេលប្រមូលទិញ ប្រមុខរដ្ឋាភិបាលគ្រោងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺដែលកំពុងធ្វើចត្តាឡីស័កទទួលទានដោយមិនគិតថ្លៃ។ នេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេក ហើយសម្តេចនាយករដ្ឋមន្រ្តីក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ។
ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ក៏ណែនាំឲ្យក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្តបាត់ដំបងនិងប៉ៃលិន ត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករ ជាដំណោះសម្រាប់រយៈពេលខាងមុខ។
គួរបញ្ជាក់ថា មៀនប៉ៃលិនមានដាំដុះច្រើនម៉ឺនហិកតានៅខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ដែលឆ្នាំនេះចាល់មិនអាចនាំចេញទៅទីផ្សារថៃបាន។ កន្លងទៅថៃបាននាំចូលមៀនប៉ៃលិនពីខ្មែរ នាំទៅលក់បន្តនៅទីផ្សារប្រទេសចិន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


