ព័ត៌មានជាតិ
មន្ត្រីមានសុទិដ្ឋិនិយមលើរបាយការណ៍គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០
នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានមានប្រសាសន៍ថា វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា គឺជារបាយការណ៍សម្រាប់បំពេញបន្ថែម ដល់របាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិ ដោយស្ម័គ្រចិត្តឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងដោយមានលក្ខណៈបន្ទាន់ តាមតម្រូវការជាក់ស្តែង គឺត្រូវចាប់ផ្តើមរៀបចំនៅខែកុម្ភៈឆ្នាំ២០១៩ និងត្រូវបញ្ចប់ឲ្យរួចរាល់នៅខែមិថុនា ឆ្នាំ២០១៩ ព្រោះរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិ ដោយស្ម័គ្រចិត្តឆ្នាំ២០១៩ ត្រូវយកទៅបង្ហាញនៅក្នុងវេទិកាកម្រិតខ្ពស់ របស់អង្គការសហប្រជាជាតិ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាបុរីញូយ៉ក សហរដ្ឋអាមេរិក។

លោក ង៉ាន់ ភិរុណ ក្នុងនាមអាជ្ញាធរខេត្ត បានសំដែងការសារទរចំពោះរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ដោយថា គឺជាឯកសារដ៏មានសារៈសំខាន់ ដែលត្រូវបានរៀបចំឡើង ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការចូលរួមសហការ និងផ្ដល់អនុសាសន៍ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមរយៈសិក្ខាសាលា ក៏ដូចជាកិច្ចប្រជុំនានាជាច្រើនលើកច្រើនសារ នាពេលកន្លងមក។

លោកបន្តថា ចំពោះរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុង ការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាល ដែលបានកំណត់នៅក្នុងគោលដៅអាទិភាពនានា ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយបានកំណត់អាទិភាព សូចនាករ និងពេលវេលាច្បាស់លាស់ ដើម្បីសម្រេចឲ្យបានតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ និងចូលរួមចំណែកសម្រេចឲ្យបាននូវក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពកម្ពុជា ២០១៦-២០៣០។

ជាមួយគ្នានោះអាជ្ញាធរខេត្ត គាំទ្រទាំងស្រុងនូវរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ដែលបានដាក់ចេញជាទិសដៅដ៏ត្រឹមត្រូវសម្រាប់ជំរុញដល់កិច្ចការអភិវឌ្ឍន៍កម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យនាពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទ ៖ គឿនវេត



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


