ព័ត៌មានជាតិ
ដំណាំស្រូវជាង៦ម៉ឺន៧ពាន់ហិកតានៅទូទាំងប្រទេសរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួត
ភ្នំពេញ៖ ដំណាំស្រូវចំនួន ៦៧,៩៤២ហិកតា ស្មើនឹង ២.៥៦ភាគរយ នៃផ្ទៃដីដំណាំស្រូវអនុវត្តបានទូទាំងប្រទេសបានទទួលរងផលប៉ះពាល់ និងខូចខាត ដោយគ្រោះរាំងស្ងួត។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងតាមរយៈគេហទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី២០ ខែសីហានេះថា ក្នុងចំណោមដំណាំស្រូវរងផលប៉ះពាល់ទាំងនោះក្នុងនោះមានដំណាំស្រូវនៅខេត្តចំនួន៤រួមមាន ខេត្តបន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និងខេត្តសៀមរាបបានទទួលរងផលប៉ះពាល់ និងខូចខាតផ្ទៃដីដំណាំស្រូវ សរុបចំនួន ១០,៥៥៣ហិកតា និងស្តារបានចំនួន ២,៣៧៦ហិកតា។

បើទោះបីជាមានការរងផលប៉ះពាល់ និងខូខាតដោយសារគ្រោះរាំងស្ងួតនៅតាមបណ្តាខេត្តមួយចំនួនក្តី ក៏ការបង្កបង្កើនផលស្រូវវស្សាមានភាពជឿនលឿនជាងឆ្នាំមុនផងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា រហូតមកដល់សប្តាហ៍ទី៣ ក្នុងខែសីហានេះ ស្ថានភាពការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាមានសភាពលឿនជាងឆ្នាំមុនដោយសម្រេចបានជាង ២លាន៦៥ម៉ឺនហិកតា ស្មើនឹង ជាង ១០១% នៃផែនការដាំដុះ ដែលឆ្នាំមុនសម្រេចបានត្រឹមតែជាង ៩៤% បើប្រៀបធៀបរយៈពេលដូចគ្នា។

លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងចំណោមលទ្ធផលស្ទូង និងព្រួសស្រូវវស្សាដែលសម្រេចបានជាង ២លាន ៦៥ម៉ឺនហិកតានេះមាន ស្រូវស្រាលសម្រេចបានជាង ៨៩ម៉ឺនហិកតា លើសឆ្នាំមុន ជាង១៧ម៉ឺនហិកតា។ ស្រូវកណ្ដាលសម្រេចបានជាង ១លាន ២៨ម៉ឺន ហិកតា លើសឆ្នាំមុន ជាង២ម៉ឺន៧ ពាន់ហិកតា។ ស្រូវធ្ងន់សម្រេចបាជាង ៤៣ ម៉ឺន ហិកតា លើសឆ្នាំមុនជិត១ម៉ឺន ហិកតា។ ស្រូវចម្ការសម្រេចបាន ជិត២ម៉ឺនហិកតា លើសឆ្នាំមុន ជាង១ពាន់ហិកតា។ ដោយឡែកស្រូវទ្បើងទឹកសម្រេចបានជាង ២ម៉ឺនហិកតា តិចជាងឆ្នាំមុន ជាង១ ម៉ឺនហិកតា៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


