ព័ត៌មានជាតិ
អគ្គីភ័យ ឆេះផ្ទះពលរដ្ឋច្រើនខ្នង នៅខេត្តត្បូងឃ្មុំ
ផ្ទះប្រជាពលរដ្ឋចំនួន ៦ ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ ដោយសារឆ្លងចរន្តអគ្គិសនី នាវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

របាយការណ៍បានឲ្យដឹងថា ផ្ទះដែលឆេះ ក្នុងនោះមាន ៤ខ្នង ធ្វើពីឈើប្រក់ក្បឿង ឆេះរាបដល់ដី និងផ្ទះ ១ខ្នងទៀត ធ្វើពីឈើប្រក់ក្បឿង ឆេះអស់មួយចំហៀង ដោយឡែកផ្ទះមួយខ្នងទៀត ឆេះតែដំបូលបន្តិច ។

មន្ត្រីជំនាញពន្លត់អគ្គីភ័យបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងបានចុះទៅជួយអន្តរាគមន៍ ភ្លាមៗ ដោយមានរថយន្តពន្លត់អគ្គីភ័យរបស់ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឳ និងរថយន្តពន្លត់អគ្គីភ័យខេត្តត្បូងឃ្មុំ ជួយអន្តរាគមន៍ពន្លត់ និងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃដដែល ខណៈករណីនេះ មិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ រីឯទ្រព្យសម្បត្តិខូចខាតពុំទាន់មានរបាយការណ៍ជាក់លាក់នៅឡើយទេ ព្រោះសមត្ថកិច្ចកំពុងធ្វើការសាកសួរម្ចាស់ផ្ទះ៕
អត្ថបទ ៖ សាន វិឡែម


-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


