សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះធ្វើសិប្បកម្មពូកសាឡុង ១ កន្លែង យ៉ាងសន្ធោសន្ធៅ នៅសង្កាត់ព្រៃ.ស
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះធ្វើសិប្បកម្មពូកសាឡុង ១ កន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ១០ នាទីយប់ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ នៅចំណុចផ្ទះល្វែងអត់លេខ ធ្វើសិប្បកម្មពូកសាឡុង ផ្លូវបេតុង ភូមិព្រៃ.ស កើត សង្កាត់ព្រៃ.ស ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះបានអង្គុយផឹកស៊ីនៅខាងក្រៅផ្ទះ ចំណែកកូនចៅប្រុស ២ ទៅ ៣ នាក់ កំពុងតែហូបបាយខាងក្នុងផ្ទះ ខណៈពួកគាត់ទាំងនោះកំពុងហូបបាយសុខៗ ស្រាប់តែធុំក្លិនឈ្ងៀម ហើយឃើញអណ្ដាតភ្លើងឆេះសន្ធោសន្ធៅចេញពីបន្ទប់ឡៅតឿដោយមិនដឹងមូលហេតុអ្វីនោះទេ។ ពេលនោះ ដោយឃើញហេតុការណ៍បែបនេះ ពួកគាត់នាំគ្នាឆោឡោ មានអ្នកខ្លះបាញ់ទឹកពន្លត់ អ្នកខ្លះទៀតបាននាំគ្នាជួយជញ្ជូនអីវ៉ាន់ពូកសាឡុងចេញមកក្រៅ តែក្នុងករណីនេះមិនអាចគ្រប់គ្រងស្ថានការណ៍បាន ទើបនាំគ្នារាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ច ដើម្បីសុំជំនួយរថយន្តពន្លត់អគ្គិភ័យមកបាញ់មានចំនួន ៣ គ្រឿង ចេញអន្តរាគមន៍ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ២ គ្រឿង និងរថយន្តជំនួយរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១ គ្រឿង បានសហការគ្នាបាញ់ទឹករហូតដល់ម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃដដែល ទើបភ្លើងរលត់ទៅវិញជាស្ថាពរ។

ពាក់ព័ន្ធករណីនេះមិនបង្កឲ្យមានការរាលដាលដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋផ្សេងៗ ណា នោះទេ ហើយក៏មិនគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ដែរ គ្រាន់តែខូចខាតសម្ភារៈក្នុងបន្ទប់ឡៅតឿ មានគ្រែពូកសាឡុង អស់ទាំងស្រុងតែប៉ុណ្ណោះ ចំពោះមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ ៖ សុខា

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


