ព័ត៌មានជាតិ
កូរ៉េ ក្លាយជាប្រទេសធំ លំដាប់ទី២ ដែលបោះទុនវិនិយោគនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតមកដល់បច្ចុប្បន្ននេះទុនវិនិយោគមកពីប្រទេសកូរ៉េ នៅកម្ពុជា មានតម្លៃជាង៥ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យកូរ៉េ ក្លាយជាប្រទេសធំលំដាប់ទី២ ដែលបានវិនិយោគនៅកម្ពុជា។
ការលើកឡើងរបស់លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Park Heung Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ថ្មីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។
លោករដ្ឋមន្ត្រី បានបន្តថា ជាក់ស្តែងទំហំពាណិជ្ជកម្មកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០១៩កន្លងទៅបានឈានដល់ជាង១៥០០លានដុល្លារអាមេរិក ហើយនឹងបន្តកើនឡើងជាបន្តបន្ទាប់ទៀតនៅពេលដែលកម្ពុជានិងកូរ៉េ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា នាពេលខាងមុខនេះ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា«កម្ពុជា និងកូរ៉េ កំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីឈានទៅចុះហត្ថលេខាដាក់ឱ្យដំណើរការជាធរមាន នាពេលឆាប់ៗនេះ។ កិច្ចព្រមព្រៀងនេះនឹងជំរុញឲ្យទំហំពាណិជ្ជកម្ម និងការវិនិយោគកាន់តែមានការកើនឡើង ហើយវិនិយោគិនកូរ៉េ ក៏នឹងមកកម្ពុជាបន្ថែម ដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យជាច្រើនទៀត»។
លោក Park Heung Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថ្មីប្រចាំកម្ពុជាបានមានប្រសាសន៍ថាបច្ចុប្បន្ននេះមានក្រុមហ៊ុន សហគ្រាស របស់កូរ៉េ ដែលមកវិនិយោគនៅប្រទេសកម្ពុជា មានចំនួន១៥០ដោយមានជនជាតិកូរ៉េ ប្រមាណជិត២ពាន់នាក់ និងមានកម្មករ និយោជិត ប្រមាណ៥ម៉ឺននាក់។
លោកទួត បានបន្តថា ក្នុងចំណោមរោងចក្រ សហគ្រាស១៥០ ក្នុងនោះ មាន៥០រោងចក្រផលិតផលកាបូប និងផ្នែកកាត់ដេរ។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីកូរ៉េ ដែលកន្លងមកបានជួយដល់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ដើម្បីឲ្យអង្គភាពមួយនេះ មានប្រសិទ្ធិភាពក្នុងការផ្តល់សេវាការងារ ជូនដល់អ្នកស្វែងរកការងារធ្វើ ក៏ដូចជានិយោជក ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្មផងដែរ៕
អត្ថបទ ៖ សំអឿន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


