ព័ត៌មានជាតិ
សម្ដេចពិជ័យសេនា ទៀ បាញ់ អំពាវនាវឲ្យចូលរួមអនុវត្តឲ្យបានពេញលេញ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
ការអំពាវនាវរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានធ្វើឡើងនៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម (Sinopharm) ចំនួន៥០ម៉ឺនដូស ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ផ្តល់ជូនក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។
មានប្រសាសន៍នៅក្នុងពិធីនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះស្មារតីសាមគ្គីភាព នឹងជួយគ្នាទៅវិញទៅមក ក្នុងគ្រាលំបាករបស់ប្រទេសជាមិត្ត ដែលបានផ្ដល់វ៉ាក់សាំងបានទាន់ពេលវេលា ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសឈានមុខគេក្នុងការផ្ដល់វ៉ាក់សាំង ទាំងជំនួយមនុស្សធម៌ និងការបញ្ជាទិញ។
ជាមួយគ្នានោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវដល់ក្រុមគ្រូពេទ្យ កងទ័ព មន្ត្រីរាជការ ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការអោយបានសកម្ម និងពេញលេញជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយអនុវត្ត និងប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ និងចូលរួមយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលជាយុទ្ធនាការជាតិទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី១៩ ដើម្បីរួមគ្នាការពារសុវត្ថិភាព ក៏ដូចជាសុខមាលភាពរបស់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ បច្ចុប្បន្នប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសជាច្រើនលើពិភពលោក បាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើយុទ្ធនាការចាក់វ៉ាក់សាំង ដែលជាដំណោះស្រាយដ៏សមស្របបំផុត ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ក៏ដូចជាប្រភេទមេរោគបំប្លែងថ្មីផងដែរ។ ដូច្នេះនៅក្នុងបរិការណ៍នេះ វ៉ាក់សាំង គឺជាទំនិញយុទ្ធសាស្ត្រគន្លឹះ និងមានតម្រូវការខ្ពស់ក្នុងសមរភូមិប្រយុទ្ធប្រឆាំងជំងឺ Covid-19 នៅទូទាំងពិភពលោក។
ដោយយល់ពីសារសំខាន់ និងអត្ថប្រយោជន៍ នៃវ៉ាក់សាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានព្យាយាមខិតខំស្វែងរកប្រាសាទតាមរយៈយន្តការផ្សេងៗ ជាទ្វេភាគីក្តី ជាពហុភាគីក្តី និងក្នុងនាមជាជំនួយមនុស្សធម៌ក្តី តាមរយៈការបញ្ជាទិញក្តី ដើម្បីធានាបាននូវចំនួនវ៉ាក់សាំងគ្រប់គ្រាន់ និងទាន់ពេលវេលាដែលបានកំណត់៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


