ព័ត៌មានជាតិ
ពលរដ្ឋគាំទ្រអាជ្ញាធរ ចំពោះការយកចិត្តទុកដាក់ជួសជុលផ្លូវសម្រាប់ការធ្វើដំណើរ នៅខណ្ឌច្បារអំពៅ
ប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកប្រា និង ព្រំប្រទល់សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាំគ្នាគាំទ្រនូវការយកចិត្តទុកដាក់របស់អាជ្ញាធរ ដែលលោកខិតខំដាក់គ្រឿងចក្រមកជួសជុលផ្លូវដែលរងការខូចខាតកន្លងមក។
ផ្លូវដែលរងការខូចខាតហើយកំពុងជួសជុលនេះ គឺស្ថិតក្នុងភូមិតាង៉ៅក្រោមសង្កាត់និរោធជាប់និងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា។ ប្រជាពលរដ្ឋរស់នៅតំបន់នេះបានឲ្យដឹងថា ផ្លូវនេះដើមឡើយក៏ជាផ្លូវចាក់ក្រាលបេតុងផងដែរ ប៉ុន្តែដោយសារពេលធ្លាក់ភ្លៀងម្តងៗក៏ត្រូវជនលិចស្របពេលមានរថយន្តធុនធំឆ្លងកាត់នៅពេលទឹកលិចផ្លូវ ក៏ត្រូវរងការខូចខាតហើយចំពោះរថយន្តធុនតូចនិងម៉ូតូកង់របស់ប្រជាពលរដ្ឋលំបាកធ្វើដំណើរណាស់។ លុះនៅពាក់កណ្តាលខែសីហានេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដាក់គ្រឿងចក្រជួសជុលផ្លូវនេះ ដោយចាក់ក្រាលបេតុងឆ្អឹងដែកឲ្យបានរឹងមាំល្អស្អាតជាងមុន។


ទាក់ទិនទៅនិងការដាក់គ្រឿងចក្រជួសជុលផ្លូវខាងលើនេះ លោក សំ សុធារី ប្រធានការិយាល័យផែនការ និងអភិវឌ្ឃន៍ សាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា ផ្លូវដែលកំពុងជួសជុលនេះ គឺជាថវិការបស់សាលារាជធានីភ្នំពេញ ដែលមានទទឹង៥ម៉ែត្រនិងបណ្តោយ១៦២ម៉ែត្រ ដោយមានដាក់លូមុខកាត់មួយម៉ែត្រទៀតផង។ លោកបន្តថា បន្ទាប់ពីអាជ្ញាធរធ្វើការជួសជុលផ្លូវនេះ រួចមកប្រជាពលរដ្ឋលោកសប្បាយចិត្តគ្រប់គ្នា ព្រោះបានផ្លូវថ្មីលែងបារម្ភនិងប្រឡាក់ភក់ជ្រាំទៀតហើយ៕
អត្ថបទ៖ នរា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៧ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ



