ព័ត៌មានជាតិ
ចូលកាច់សោរម៉ូតូនិស្សិតស្នាក់នៅបន្ទប់ជួល ជិតមួយឆ្នាំទើបចាប់ខ្លួនបាន ០១ នាក់ទៀត
សៀមរាប៖កម្លាំងនគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកប្រាសាទបាគង បានចុះស្រាវជ្រាវស្វែងរកចាប់ខ្លួន មុខសញ្ញាលួចម៉ូតូដ៏សកម្មក្នុងខេត្តសៀមរាប បានម្នាក់ទៅតាមដីការបស់តុលាការ។ ការចុះចាប់នេះធ្វើឡើង វេលាម៉ោង១៣.០០នាទីនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តរ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកប្រាសាទបាគង បានចុះស្រាវជ្រាវស្វែងរកចាប់ខ្លួន មុខសញ្ញាសកម្ម ប្រព្រឹត្តអំពើលួចម៉ូតូក្នុងខេត្តសៀមរាប ដែលនៅសេសសល់។ ជាក់ស្តែងដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៤១ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ចេញដោយ លោកស៊ិន សង្ហា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចបានចាប់ខ្លួនជនល្មើសឈ្មោះ ភោគ បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ស្តាប់តាមចម្លើយរបស់ជនសង្ស័យ គេពិតជាបានធ្វើសកម្មភាពលួចកាច់កម៉ូតូ ជាមួយបក្ខពួកពិតមែនកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០២.៤០នាទី នៅចំណុចមុខបន្ទប់ជួល ក្នុងភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប របស់ជនរងគ្រោះឈ្មោះ ឈុយ ឆេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិស្សិត។
បន្ទាប់ពីថ្ងៃកើតហេតុសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះសម សិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាអ្នកផ្តល់មធ្យោបាយប្រព្រឹត្តបទល្មើស។ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៨.៤០ នាទី នគរបាលខេត្តបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខឹម តាំសែ ហៅ ខ្សែ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរជាងដែក រស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាអ្នកយកម៉ូតូហើយគេចខ្លួន ។ ក្នុងពេលនោះសមត្ថកិច្ចបានឆែកឆេរលើខ្លួនជនសង្ស័យ ក៏បានរកឃើញសោរម៉ូតូ ចំនួន០១គ្រាប់ សោរខ្សៀលេខ៨ ចំនួន០១គ្រាប់ និងសោរកែច្នៃសំរាប់ កាច់សោរម៉ូតូចំនួន ០១គ្រាប់ ដែលពួកគេទុកបម្រុងចេញធ្វើសកម្មភាព បន្តទៀតតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕
អត្ថបទ៖ កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


