Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋជាង ១ ពាន់គ្រួសារ នៅតំបន់បិទខ្ទប់​​សហគមន៍​អណ្តូង​ ទទួលបានអំណោយសម្តេចតេជោ​

បានផុស

នៅ

ប្រជាពលរដ្ឋចំនួន ១០៨៩គ្រួសារ នៅក្នុងតំបន់បិទខ្ទប់បណ្តោះអាសន្ន ក្នុងភូមិអណ្តូង៣ អណ្តូង៥ និងភូមិ​អណ្តូង៤ អណ្តូង៦ បានទទួលអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ លោក ឃួង ស្រេង អភិបាលនៃគណអភិបានរាជធានីភ្នំពេញ ដែលចូលរួមចែកដោយលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីសាលាខណ្ឌ ព្រមទាំងមន្ត្រីសង្កាត់គោករកា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីចែកអំណោយនាឱកាសនោះ លោកសុខ សម្បត្តិ បានមានប្រសាសន៍ថា រាល់ការលំបាកទាំងឡាយរបស់បងប្អូនប្រជាពលរដ្ឋទាំងក្នុងប្រទេសក៏ដូចជានៅទីនេះ សម្តេចតេជោ តែងតែគិតគូជានិច្ច ទាំងស្វះស្វែង​រកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទូទៅក្នុងប្រទេសមិនគិតប្រាក់ និងផ្តល់អំណោយជាបន្តបន្ទាប់មិនឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ហើយមិនទៅណាចោលបងប្អូននោះឡើយ។

លោកបន្តថា បើបងប្អូនណាខ្វះខាតអាចទាក់ទងមកលោកមេភូមិ ឬប្រធានសហគមន៍ និងសង្កាត់ អំណោយសម្តេចតេជោ និងមានចែកជូនជានិច្ច។

ក្នុងនោះផងដែរលោកអភិបាលខណ្ឌក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅក្នុងតំបន់បិទខ្ទប់ថែរក្សាសុខភាពឲ្យបានល្អ កុំចេញក្រៅផ្ទះបើមិនមានការចាំបាច់ ហាមជួប​ជុំឲ្យសោះ មិនយូទេរយៈពេល១៤ថ្ងៃ បើមិនមានការចំលងទេគឺយើងអាចមានសេរីភាពដូចមុនវិញហើយ បើទោះជាយ៉ាងណាត្រូវតែរក្សា៣កុំ និង៣​ការពារ ជាប់ជានិច្ច។

ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋទាំង១០៨៩គ្រួសារ បានលើកដៃសំពះដឹងគុណ ដល់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងលោកឃួង ស្រេង ដែលបានជួយសង្គ្រោះពួកគាត់ កំពុងជួបការលំបាកទាន់ពេលវេលានេះ។ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ដឹងពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាក ពិសេសនៅពេលដែល ប្រជាពលរដ្ឋជួបនូវបញ្ហាគ្រោះអាសន្ន ដូចជាពេលនេះជាដើម។

ប្រជាពលរដ្ឋទាំង១០៨៩គ្រួសារ បានលើកដៃបួងសួងដល់ទេវតា ដែលថែរក្សាព្រះរាជាណាចក្សកម្ពុជា ជួយថែរក្សាសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកអភិបាលរាជធានីភ្នំពេញសូមបាននៅសេចក្តីសុខ គ្រប់ពេលវេលាដើម្បីដឹកនាំនាវាកម្ពុជា អោយកាន់តែមានការរីកចំរើនទ្វេឡើងថែមទៀត។

គួរបញ្ជាក់ថា អំណោយដែលចែកជូននាពេលនោះ ក្នុង១គ្រួសារៗទទួលបានអង្ក២៥គីឡូក្រាម ម៉ី១កេស ត្រីខ១យួ និងទឹកត្រី១យួផងដែរ៕ ដោយ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម