ព័ត៌មានជាតិ
វិទ្យាស្ថានជាតិការទូត ទទួលបានសៀវភៅ “អគ្គកុងស៊ុល” ដើម្បីតំកល់ទុកសម្រាប់ការសិក្សាស្រាវជ្រាវរបស់មន្ត្រីក្រសួង
លោក ទាន សំណាង ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា (NIDIR) កាលពីព្រឹកថ្ងៃទីចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ បានទទួលសៀវភៅ “អគ្គកុងស៊ុល” ពីលោកបណ្ឌិត តាំង សុខងី ចំនួន០៥ក្បាល ដើម្បីរក្សា និងតម្កល់ទុកនៅក្នុងបណ្ណាល័យរបស់វិទ្យាស្ថាន សម្រាប់ការសិក្សា និងស្រាវជ្រាវរបស់មន្ត្រី និងបុគ្គលិកក្រសួង។
សៀវភៅ “អគ្គកុងស៊ុល” ផ្តោតលើការអនុវត្តកិច្ចការកុងស៊ុលទូទៅ ដែលរដ្ឋបញ្ជូន និងរដ្ឋម្ចាស់ផ្ទះ បានព្រមព្រៀងគ្នាស្របតាមអនុសញ្ញាក្រុងវីយែន ស្តីពីទំនាក់ទំនងកុងស៊ុលឆ្នាំ១៩៦៣ ដោយផ្តោតលើទិដ្ឋភាព និងការងារនៃវិស័យមួយចំនួន រួមមាន៖ ក្រសួងការបរទេស និងវិទ្យាស្ថានជាតិការទូត, កុងស៊ុលអាជីព និងកុងស៊ុលកិត្តិយស, ដំណើរការ និងការប្រព្រឹត្តទៅរបស់មន្ត្រីកុងស៊ុល, បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិកុងស៊ុល និងសិទ្ធិផ្សេងៗ, រឿងក្តីពាក់ព័ន្ធ នឹងមន្ត្រីកុងស៊ុល, ការប្រតិបត្តិពិធីការការទូត, និងអនុសញ្ញាក្រុងវីយែនស្តីពីទំនាក់ទំនងកុងស៊ុលឆ្នាំ១៩៦៣។

ក្រៅពីនេះ សៀវភៅ “អគ្គកុងស៊ុល” ក៏បានផ្តល់ជូនអ្នកអាន ជាពិសេសនិស្សិត បានយល់ដឹងទៅលើចំណុចមួយចំនួនបន្ថែមទៀតផងដែរ ដូចជា អភ័យឯកសិទ្ធិការទូត នីតិវិធីពាក់ព័ន្ធនឹងការអនុវត្តច្បាប់លើមន្ត្រីកុងស៊ុល (ឬភ្នាក់ងារការទូត) និងការអនុវត្តច្បាប់កម្ពុជាប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់អន្តរជាតិ ព្រមទាំងការយល់ដឹងអំពីសកម្មភាពការងារកុងស៊ុលប្រកបដោយវិជ្ជាជីវៈខ្ពស់ សម្រាប់មន្ត្រីរាជការ ជាពិសេស មន្ត្រីកុងស៊ុល នឹងបានបំពេញចន្លោះប្រហោងពីការអនុវត្តកិច្ចការរបស់ខ្លួនមួយចំនួនជាក់ជាមិនខានឡើយ។
ថ្លែងក្នុងឱកាសទទួលសៀវភៅនោះ លោក ទាន សំណាង បានកោតសរសើរចំពោះការខិតខំចំណាយពេលវេលាស្រាវជ្រាវចងក្រងជាសៀវភៅរបស់អ្នកនិពន្ធសម្រាប់ការសិក្សាស្រាវជ្រាវរបស់អ្នកអាន ព្រមទាំងបានថ្លែងអំណរគុណចំពោះ លោកបណ្ឌិត តាំង សុខងី សម្រាប់ការបរិច្ចាគសៀវភៅមកដល់វិទ្យាស្ថាននៅពេលនេះ ដែលឆ្លុះបញ្ចាំងអំពីការគាំទ្រចំពោះការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និយាយជារួម នឹងអាចរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានក្នុងការបណ្តុះបណ្តាលអ្នកការទូតដែលមានសមត្ថភាព វិជ្ជាជីវៈ ស្មារតីស្រលាញ់ និងស្មោះត្រង់ចំពោះជាតិមាតុភូមិ និយាយដោយឡែក។
សូមបញ្ជាក់ថា លោកបណ្ឌិត តាំង សុខងី ជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ក្នុងរាជធានីភ្នំពេញ និងជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា “ដំណោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង”៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


