ព័ត៌មានជាតិ
ប្រជាពលរដ្ឋ ១២ លាននាក់ នឹងទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ
ប្រជាពលរដ្ឋប្រមាណ ១២ លាននាក់ នៅទូទាំងប្រទេសកម្ពុជា នឹងទទួលបានការចាក់ដូសជំរុញ ដើម្បីឱ្យមានភាពស៊ាំ នៅក្នុងសហគមន៍។ នេះបើតាមការបញ្ជាក់ របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១។

ថ្លែងនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងពេលទទួលវ៉ាក់សាំង ស៊ីណូវ៉ាក់ ២ លានដូស លោកស្រី យក់ សម្បត្តិបានបញ្ជាក់ថា បច្ចុប្បន្នការចាក់វ៉ាក់សាំងនៅកម្ពុជាមានល្បឿនលឿន ខណៈសម្ដេចតេជោ ទើបតែកំណត់ឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ ពិភាក្សាមើលលទ្ធភាពកន្លែងដែលចាក់វ៉ាក់សាំងបានច្រើន ហើយមិនមានការឆ្លងទេ នឹងអនុញ្ញាតឱ្យបើកដំណើរការសាលារៀនឡើងវិញ។
លោកស្រី យក់ សម្បត្តិ ថ្លែងថា ចំពោះមុខនេះ គឺកំពុងចាក់ជូនទៅដល់ក្រុមជួរមុខ ដែលមានផ្នែកសុខាភិបាល ក្រុមអាជ្ញាធរ សមត្ថកិច្ច ដែលធ្វើការផ្ទាល់ជាមួយកន្លែងដែលប្រឈម ជាពិសេសនៅតាមព្រំដែន ទីក្រុង និងទីប្រជុំជន។

លោកស្រី ថ្លែងថា “ទៅអនាគត ជាគោលនយោបាយ សម្ដេចតេជោ បានគិតគូម៉ត់ចត់ក្នុងការផ្ដល់នូវដូសជំរុញគ្រប់ប្រជាជនទាំងអស់ ឥឡូវនេះយើងយក ១០ លានជាគោល ដូច្នេះទៅខាងមុខយើងប្រហែលជាជំរុញទាំង១០ លានហ្នឹង ហើយកុមារដែលមានអាយុ ១២ ទៅ១៨ ប្រសិនជាថ្ងៃក្រោយភាពស៊ាំនៃវ៉ាក់សាំងទៅលើសរីរាង្គមនុស្សកាន់តែបន្តថែមទៀត យើងនឹងផ្ដល់ដូសជំរុញនេះ ទៅលើប្រជាជនទាំងអស់យ៉ាងតិចក៏ ១២ លាននាក់ដែរ”។

បើតាមលោកស្រី យក់ សម្បត្តិ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កំពុងបង្កើនល្បឿនចាក់ជាបន្តបន្ទាប់ទៅដល់ក្រុមមន្ត្រីជួរមុខ ខណៈដែលវ៉ាក់សាំងដែលមកដល់ក្នុងខែសីហានេះ បានបញ្ចេញទៅទាំងអស់ ដើម្បី យកទៅចាក់ឱ្យក្រុមជួរមុខទទួលបានបានដូសជំរុញឆាប់រហ័ស។
របាយការណ៍របស់អនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បង្ហាញថា គិតត្រឹមថ្ងៃទី ៣០ ខែសីហា ចំនួនអ្នកចាក់វ៉ាក់សាំងដូសជំរុញ បានជាង ៦០ ម៉ឺននាក់ (៦១០ ៤២៨)៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


