Connect with us

ព័ត៌មានជាតិ

ដាក់លបជាប់ក្រពើ១ក្បាល​​សង្ស័យក្នុងបឹងមានមេរបស់វា

បានផុស

នៅ

ប្រជាពលរដ្ឋម្នាក់បានដាក់លបចាប់ត្រីនៅក្នុងបឹងខ្នារ ស្ថិតនៅខាងក្រោយសាលាស្រុកបរិបូរណ៌ ស្រាប់តែ ព្រឹក ឡើងពេល ទៅលើកលបបែរជាជាប់កូនក្រពើ ១ ក្បាលបណ្តាលឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើង ៣ ថ្ងៃមុននេះ ដែលអ្នកខ្លះ បានលើកឡើងថាកូនក្រពើនេះ អាចរួចពីកន្លែង ចិ ញ្ចឹមក្រពើណាមួយ តែខ្លះទៀតថានៅម្តុំនេះ គ្មានអ្នកចិញ្ចឹមក្រពើទេ សង្ស័យមានមេក្រពើ ក្នុងបឹងនេះ តែម្ដងដូចនេះអ្នកស្រុកគួរតែប្រុងប្រយ័ត្ន។

ប្រជាពលរដ្ឋ ឈ្មោះ ជួន សារីម (ហៅ ភ្នំ) មានទីលំភូមិជើងខ្នារនៅជាប់មាត់បឹងខា្នរ ក្រោយសាលាស្រុក បរិបូរណ៌ នៅព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១ នេះបាននិយាយឱ្យដឹងថា គាត់រស់នៅទីនេះយូរមកហើយ ដោយ តែងតែដាក់មងចងសន្ទូច និងដាក់លប ក្នុងបឹងខ្នារ ដើម្បីចាប់ត្រីធ្វើម្ហូបក្នុងគ្រួសារ។

ស្រាប់តែនៅព្រឹកថ្ងៃទី២៩ ថ្មីៗនេះ ពេលទៅលើកលបស្រាប់តែឃើញកូនក្រពើ១ក្បាល ជាប់ក្នុងលបរបស់ គាត់។ កូនក្រពើនោះមានប្រវែងប្រមាណជាង ៤ តឹក មានទំហំប៉ុនកំភួនដៃមនុស្សចាស់។

ចំណែកស្ត្រីជាប្រពន្ឋ របស់បុរសដាក់លបបានក្រពើបាន ប្រាប់ថាកន្លងមកពេលយប់ខ្លះបានឮ សន្ឋឹកក្នុងបឹ ង​ នោះដូចត្រីត្របាក់នុយលុះដល់ឃើញមានកូនក្រពើបែបនេះគាត់សង្ស័យថា៖ មិនមែន ត្រី ចាប់ នុយ ទេ គឺ មានមេក្រពើតែម្តងព្រោះឃើញមានកូនក្នុងបឹងនេះ ដែលពី២ខែមុនក៏មានកូនក្រពើ១ក្បាលក៏បានជាប់លបអ្នកស្រុកដូចពេលនេះដែរ។

ដោយឡែនៅម្តុំនេះ ក៏គ្មានអ្នកណាចិញ្ជឹមក្រពើដែរបឹងនេះ ខែប្រាំងថ្វីបើរីងមែន ប៉ុន្តែ មានស្រះទឹកជ្រៅៗជាច្រើនកន្លែងមានពើក និងមានដើមឈើដុះពីលើនៅចំកណ្តាលបឹងផងដែរ ចំណែកពីក្រោមពើកនោះ ក៏មានទឹក និងរន្ឋសង្ស័យតែមានមេក្រពើ សម្ងំកើត កូនចៅក្នុងរន្ឋនោះ ហើយពួកគាត់ជាប្រជាពលរដ្ឋរស់ជុំវិញ បឹង និង អាស្រ័យផល ក្នុងបឹងនេះព្រួយបារម្ភខ្លាំងណាស់ពេលឃើញមានកូនក្រពើជាប់លបក្នុងបឹងបែបនេះ។

ករណីនេះ អាជ្ញាធរភូមិក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹង ក្រោយសាលាស្រុក បរិបូរណ៌សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅចុះលេងក្នុងទឹកបឹង ដែលអាចមានគ្រោះ ថ្នាក់ជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម