ព័ត៌មានជាតិ
Update ការចុះយកសំណាកបុគ្គលិកធនាគារអេស៊ីលីដាសាខាចោមចៅ រកឃើញវិជ្ជមានកូវីដ១៩ចំនួន២នាក់ក្នុងចំណោមមនុស្ស១២២នាក់
ភ្នំពេញ ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានចុះយកសំណាកបុគ្គលិកធនាគារអេស៊ីលីដា សាខារង្វង់មូលចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មនុស្សចំនួន១២២នាក់ ជាលទ្ធផលរកឃើញវិជ្ជមានជំងឺកូវីដ១៩ចំនួន២នាក់ ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត និងរង់ចាំលទ្ធផលវិភាគរកមេរោគបំប្លែងថ្មី Delta បន្តទៀត។

អាជ្ញាធរបានឱ្យដឹងថា កន្លងមកទីតាំងខាងលើមានអ្នកជំងឺកូវីដ១៩បានចូលមក ក្រោយពីពិនិត្យសុខភាពរកឃើញថាមានជំងឺកូវីដ១៩ ទើបក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩បន្តចុះយកសំណាកបុគ្គលិកទាំងអស់សរុប១២២នាក់ រហូតមកដល់ល្ងាចថ្ងៃដដែលទើបបិទបញ្ចប់ក្នុងការយកសំណាកនិងរកឃើញវិជ្ជមាន២នាក់។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមបងប្អូនប្រជាពលរដ្ឋនិងបុគ្គលិកទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើសូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែកដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ៕
ដោយ ៖ សុខា


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


