Connect with us

ព័ត៌មានជាតិ

ម្ដាយបង្កើត​ ចាប់កូនស្រីខ្លួនឯងឲ្យប្ដីក្រោយរំលោភ បានសម្រេចច្រើនលើក

បានផុស

នៅ

ស្ត្រីជាម្ដាយម្នាក់មានគំនិតស្មោកគ្រោក ហ៊ានចាប់កូនស្រីបង្កើតរបស់ខ្លួនឲ្យប្តីចុងរំលោភ​ បានសម្រេចជាច្រើនដងនៅនឹងភ្នែក ព្រមទាំងបានគំរាមវាយធ្វើបាបនាងជាកូន មិនឲ្យប្រាប់គេទៀតផង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ នៅ​ចំណុចភូមិ ព្រែករកា ឃុំ ព្រែករកា ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល។

ជនរងគ្រោះ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរ:សេនីយ៍ទោ ស៊ឹម គឹមស៊ុន អធិការ​រង​ទទួល​បន្ទុក​បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​មាន ឈ្មោះ ម. ស.ម ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិព្រែកសំរោងទី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ​សិស្ស រីឯជនសង្ស័យមានចំនួន២នាក់ ទី១-ឈ្មោះ មួង  ចាក ហៅ​តាក់ ភេទប្រុសអាយុ ៤៧ ឆ្នាំ មានទីលំនៅភូមិព្រែករការ ឃុំព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្ដាល មុខរបរ​កសិករ (ត្រូវជា​ឪពុកចុង) និង២-ឈ្មោះ ជាន ហ៊ុច  ភេទស្រី ៥០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រការ ឃុំព្រែករការ ស្រុកកណ្ដា​លស្ទឹង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ (ត្រូវ​ជា​ម្ដាយ​បង្កើត)

លោក​ស៊ឹម គឹមស៊ុន បានបន្ថែមទៀតថា បើយោង​តាមការរៀបរាប់​របស់ជនរងគ្រោះបានឲ្យដឹងថា មិនចាំថ្ងៃកំឡុង ខែមីនា  ឆ្នាំ២០២០ ឈ្មោះ ជាន ហ៊ុច អាយុ ៥០ ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ បានចុះចោលប្តីរបស់ខ្លួនទៅមានប្តីថ្មីមួយទៀត ឈ្មោះ មួង ចាត ហៅ តាក់ (ជនសង្ស័យ) រស់នៅភូមិ ឃុំកើតហេតុខាងលើ រហូតដល់ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង  ០៨ :០០នាទី ម្តាយបង្កើតរបស់ជនរងគ្រោះ បានមកដល់ផ្ទះឪពុកបង្កើតរបស់ជនរងគ្រោះ ហេីយបានសុំជួបជនរងគ្រោះមួយថ្ងៃ ពេល​ឪពុករបស់ជនរងគ្រោះបានអនុញ្ញាតឲ្យ​នៅជាមួយជនរងគ្រោះមួយយប់ លុះស្អែក​ឡើងវេលាម៉ោង១៦:៣០នាទី ពេល​ឪពុក​របស់ជនរងគ្រោះទៅចំការបាត់ ស្រាប់តែម្តាយ​បង្កើត​របស់ជនរងគ្រោះ បានយកជនរងគ្រោះទៅបាត់ ពេល​ឪពុកជនរងគ្រោះ​ត្រប់​មក​ពី​ចម្ការ​វិញ​មិន​ឃើញ​កូនស្រីរបស់ខ្លួន ក៏តាមរកដល់ម្តុំផ្លូវជាតិលេខ៣ ស្រុកកណ្តាលស្ទឹង តែ​ពុំ​ឃើញ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ។ លុះដល់ថ្ងៃទី១ ខែ​កញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨ នឹង០០ព្រឹក ម្ដាយ​បង្កើត​របស់​ជនរងគ្រោះ​បាន​នាំ​ជន​រងគ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​បាន​សុំ​រួមរស់​ជាមួយ​ប្ដី​ដើម​វិញ តែឪពុក​ជនរងគ្រោះ​មិន​ព្រម​ឲ្យ​នៅ​ទេ តែ​ម្ដាយ​ជនរងគ្រោះ​មិន​ព្រម​ចេញ ក៏​ដេក​ស្នាក់នៅ​ផ្ទះ​ជាមួយ​ជន​រងគ្រោះ​មួយ​យប់​ទៀត។​ លុះ​ស្អែក​ ពេល​ឪពុក​ជនរងគ្រោះទៅ​បេះ​បន្លែ​បាត់  ម្តាយ​បង្កើត​ជនរងគ្រោះ​ បានលួចលុយចំនួន ៥០០ ដុល្លារ រត់គេខ្លួនបាត់ ពេលនោះជនរងគ្រោះ​បាននិយាយ​ប្រាប់​ឪពុក​បង្កើត​របស់​ខ្លួនថា ពេលជនរងគ្រោះមករស់នៅជាមួយម្តាយរបស់​ខ្លួននិង​ឪពុកចុង​ នៅ​ភូមិឃុំ​កើត​ហេតុ ​ម្តាយ​បានវាយធ្វើបាបរាល់ថ្ងៃ ចំណែកឪពុកចុង​បាន​ក៍​បានវាយធ្វើ​បាប​រាល់ថ្ងៃ និងបានចាប់រំលោភចំនួន៤ដង លើកទី១ពេល​យប់នៅលើផ្ទះរបស់ជនសង្ស័យ តែ​មិន​បាន​សម្រេច​លើកទី២ ទី៣ នឹងទី៤ នៅ​លើផ្ទះ​ដដែល បាន​សម្រេច ដោយម្តាយជាអ្នករួមគំនិត ជួយចាប់​ហែកជើងជន​រងគ្រោះ ទាំង​សងខាង ដើម្បី​ឲ្យ​ជនសង្ស័យរំលោភរាល់ពេលម្តងៗ។

ហើយជនសង្ស័យទាំងពីរនាក់ តែងតែវាយធ្វើបាបនិងគំរាមជនរងគ្រោះ មិន​ឲ្យ​ប្រាប់អ្នកណាឡើយ។ ឮដូចនោះ ឪពុកបង្កើត​របស់ជនរងគ្រោះបានទៅ​ដាក់ពាក្យបណ្ដឹង នៅ​ប៉ុស្ត៏​នគរបាលរដ្នបាល​សង្កាត់​តាខ្មៅ ហើយកម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់តាខ្មៅ បានណែនាំ​ឲ្យមកដាក់​ពាក្យ​បណ្ដឹង​ នៅ​ប៉ុស្ត៏នគរបាលរដ្នបាលឃុំ ព្រែករការ ក្រោយទទួលបាន កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋឃុំ  ព្រែក​រការ បានចុះស្រាវជ្រាវ​ឃាត់ខ្លួន ជន​សង្ស័យ​ទាំងពីរបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុក​កណ្តាលស្ទឹង ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី៕

អត្ថបទ៖ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម