ព័ត៌មានជាតិ
មកដឹងពីប្រាក់ឧបត្ថម្ភក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ម្នាក់ៗក្នុងមួយថ្ងៃ រាប់ទាំងបុគ្គលិកអនាម័យ
រដ្ឋាភិបាលបានធ្វើការកែសម្រួលនិងកំណត់របបឧបត្ថម្ភសម្រាប់លើកទឹកចិត្តក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ និងក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីចូលរួមដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
យោងតាមប្រកាសអន្តរក្រសួងស្ដីពីការកែសម្រួល និងកំណត់របបឧបត្ថម្ភសម្រាប់លើកទឹកចិត្តក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ដែលទើបទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា ត្រូវបានសម្រួលក្រុមការងារនៅមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ១៩ ឬមណ្ឌលចត្តាឡីស័កកម្រិតពីរ ក្នុងនោះក្រុមការងារនៅមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលអំឡុងពេលពិនិត្យថែទាំព្យាបាលជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យទទួលបានថវិកា២០ម៉ឺនរៀល ក្នុង១ថ្ងៃ ក្នុង១នាក់ បុគ្គលិកអនាម័យនិងកម្មករក្នុងពេលពិនិត្យថែទាំព្យាបាល១៤ម៉ឺនរៀល ក្នុង១នាក់ ក្នុងមួយថ្ងៃ ថ្លៃអាហារក្រុមគ្រូពេទ្យបុគ្គលិកអនាម័យ និងកម្មករអំឡុងពេលពិនិត្យថែទាំព្យាបាលទទួលបាន៦ម៉ឺនរៀលក្នុង១នាក់ ក្នុង១ថ្ងៃ។

ក្រុមការងារនៅមន្ទីរពេទ្យ ឬនៅមណ្ឌលព្យាបាលក្នុងពេលធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្នុងនោះក្រុមគ្រូពេទ្យទទួលបាន១០ម៉ឺនរៀលក្នុង១ថ្ងៃ ក្នុង១នាក់ បុគ្គលិកអនាម័យនិងកម្មករអំឡុងពេលធ្វើចត្តាលីស័ក ១៤ថ្ងៃ ៧ម៉ឺនរៀល ក្នុង១នាក់ ក្នុង១ថ្ងៃ ថ្លៃអាហារក្រុមគ្រូពេទ្យបុគ្គលិកអនាម័យនិងកម្មករទទួលបាន៤ម៉ឺនរៀល ក្នុង១នាក់ ក្នុង១ថ្ងៃ។
ក្រុមការងារនៅមណ្ឌលចត្តាឡីស័កកម្រិត២រយៈពេល១៤ ថ្ងៃ ក្រុមគ្រូពេទ្យពេលពិនិត្យថែទាំព្យាបាលនៅមណ្ឌលចត្តាឡីស័ក១៤ថ្ងៃទទួលបាន១៤ម៉ឺនរៀល ក្នុង១នាក់ ក្នុង១ថ្ងៃ បុគ្គលិកអនាម័យដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ក១៤ ថ្ងៃទទួលបាន៧ម៉ឺនរៀលក្នុង១ថ្ងៃ ក្នុង១នាក់។
ក្រុមការងារនៃមន្ទីរពិសោធន៍សាធារណៈរកមេរោគកូវីដ១៩ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលរួមមានមន្ត្រីមន្ទីរពិសោធន៍ធ្វើតេស្តទទួលបាន២០ម៉ឺនរៀល ក្នុង១នាក់ ក្នុង១ថ្ងៃ បុគ្គលិកអនាម័យទទួលបាន១៤ម៉ឺនរៀល ក្នុង១នាក់ ក្នុង១ថ្ងៃ។
ក្រុមឆ្លើយតបបន្ទាន់ចុះស្វែងរកអ្នកប៉ះពាល់នឹងយកសំណាកដែលក្នុងមួយក្រុមមានសមាជិកចំនួន៤នាក់ និងអ្នកបើកបររថយន្ត១នាក់ ក្នុងនោះមន្ត្រីឆ្លើយតបបន្ទាន់ទទួលបាន២០ម៉ឺនរៀល ក្នុង១នាក់ក្នុង១ថ្ងៃ អ្នកបើកបររថយន្តទទួលបាន១៤ម៉ឺនរៀល ក្នុង១នាក់ក្នុង១ថ្ងៃ។
ក្រុមការងារសម្របសម្រួលនិងទទួលទូរស័ព្ទទាន់ហេតុការណ៍ ក្នុងនោះក្រុមការងារសុខាភិបាលសម្របសម្រួលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ត្រីទទួលបន្ទុកទូរស័ព្ទទាន់ហេតុការណ៍១១៥ ដែលមានភារកិច្ចផ្ដល់ប្រឹក្សា និងទំនាក់ទំនងសាធារណៈឆ្លើយតបនឹងជំងឺកូវីដ១៩ទទួល
បាន១០ម៉ឺនរៀលក្នុង១នាក់ ក្នុង១ថ្ងៃ ក្រុមសម្របសម្រួលប្រចាំនៅទីស្តីការក្រសួងទទួលបាន៦ម៉ឺនរៀល ក្នុង១នាក់ ក្នុង១ថ្ងៃ ក្រុមសម្របសម្រួលនៅប្រចាំការនៅមន្ទីរសុខាភិបាលរាជធានី ខេត្តត្រូវមានសមាជិកបានច្រើន៥នាក់ទទួលបាន៦ម៉ឺនរៀល ក្នុង១នាក់ ក្នុង១ថ្ងៃ ក្រុមការងារទទួលទូរស័ព្ទទាន់ហេតុការណ៍នៅថ្នាក់រាជធានី ខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបបប្រចាំថ្ងៃឬប្រចាំខែរាជធានី ខេត្តទទួលរ៉ាប់រង ។
ក្រុមផ្ដល់សេវាព្យាបាលតាមផ្ទះ ក្នុងនោះប្រើប្រាស់ក្រុមការងារហត់ឡាញរាជធានីខេត្តទទួលបាន១០ម៉ឺនរៀល ក្នុង១នាក់ ក្នុង១ថ្ងៃ។ ចំពោះថ្លៃរបបអាហារសម្រាប់អ្នកជំងឺកូវីដ១៩នៅភ្នំពេញនិងខេត្តទទួលបាន៣ម៉ឺនរៀល ក្នុង១នាក់ ក្នុង១ថ្ងៃ។

ប្រធានមន្ទីរពេទ្យ ឬប្រធានមណ្ឌលព្យាបាលជំងឺកូវីដ១៩ ទទួលបាន៦លានរៀលក្នុងមួយខែ ក្នុង១នាក់ អនុប្រធានមន្ទីរពេទ្យ ឬអនុប្រធានមណ្ឌលព្យាបាលជំងឺកូវីដ១៩ដោយកម្រិតចំនួនអនុប្រធានយ៉ាងច្រើន៣នាក់ ទទួលបាន៥លានរៀលក្នុងមួយខែ ក្នុង១នាក់ ប្រធានការិយាល័យ ប្រធានផ្នែកឬប្រហាក់ប្រហែល៣លាន១៥ម៉ឺនរៀល ក្នុង១នាក់ ក្នុង១ខែ អនុប្រធានផ្នែកឬប្រហាក់ប្រហែលចុះក្រោមរួមទាំងបុគ្គលិកគណនេយ្យ បុគ្គលិករដ្ឋបាល អ្នកគ្រប់គ្រងឃ្លាំងឱសថ និងបរិក្ខារអ្នកគ្រប់គ្រងឃ្លាំងសម្ភារៈទូទៅទទួលបាន១៤ម៉ឺនរៀលក្នុង១ថ្ងៃ។
ថ្លៃអាហារសម្រាប់ពលករធ្វើចត្តាឡីស័កមកតាមព្រំដែនទឹក និងព្រំដែនគោកទទួលបាន២ម៉ឺនរៀលក្នុង១ថ្ងៃ ពលករធ្វើចត្តាឡីស័កមកតាមយន្តហោះទទួលបាន៤ម៉ឺនរៀលក្នុង១ថ្ងៃ ពលករនៅស្នាក់មកតាមយន្តហោះទទួលបាន៦ម៉ឺនរៀលក្នុង១ថ្ងៃ អ្នកបើកបរដឹកជញ្ជូនពលករចេញពីមណ្ឌលចត្តាឡីស័ក ឬមណ្ឌលព្យាបាលនៅព្រំដែនទៅតាមបណ្ដាខេត្តទទួលបាន៤ម៉ឺនរៀលក្នុង១ថ្ងៃអ្នកធ្វើចត្តាឡីស័កនៅតាមសហគមន៍និងអង្គភាពនានា ទាំងខាងរដ្ឋឯកជនអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធទទួលរ៉ាប់រង។
ចំណែកក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងនោះក្រុមការងារចាក់វ៉ាក់សាំងខាងកងទ័ពទទួលបាន៤ពាន់រៀល ក្នុងមួយដូស បុគ្គលិកសុខាភិបាលក្របខណ្ឌទទួលបាន៤ម៉ឺនរៀលក្នុងមួយថ្ងៃ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចាក់នៅភ្នំពេញទទួលបាន៨ម៉ឺនរៀលក្នុងមួយថ្ងៃ និងចាក់នៅតាមខេត្តទទួលបាន១២ម៉ឺនរៀលក្នុង១ថ្ងៃ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


