Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ទទួលស្បៀងពីសប្បុរសជនត្រៀម​ជួយពលរដ្ឋ និងពលករធ្វើ​ចត្តាឡីស័ក

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បានទទួល​ជំនួយ​សង្គ្រោះបន្ទាន់ជា​ស្បៀង​ពីលោកស្រី ចាង លី ភរិយាលោក ឡេង ប៉ តំណាង​ក្រុមហ៊ុន The New Venetian Casino & Hotel ដើម្បី​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្តស្វាយរៀង ដែល​ពិធីនេះ​ត្រូវបាន​ធ្វើ​ឡើងនៅ​ទីស្តីការក្រសួង ព្រឹកថ្ងៃច័ន្ទ​១៤​រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹងថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះសប្បុរសជនដែល​បាន​ផ្តល់នូវ​ជំនួយ​សង្គ្រោះបន្ទាន់​ជា​ស្បៀង​នាពេលនេះ ស្របតាម​ការអំពាវនាវ​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចាត់វិធាន​កា​រ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ទាន់ពេល​វេលា ។

តាមរយៈកាយវិការ​ដ៏​ល្អ​ប្រពៃ​ប្រកបដោយ​មនុស្សធម៌ និង​គុណធម៌របស់​វិស័យ​ឯកជន​នាពេលនេះ ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ជាមួយរាជរដ្ឋាភិបាល​នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​ជួប​ប្រទះ​នូវ​ការ​រាតត្បាត​ពី​មេរោគ​កូ​វីដ​-១៩ ។ ជាពិសេសសម្រាប់​ត្រៀម​បម្រុង​ទុក​ផ្គត់​ផ្គង់​ដល់​ពលរដ្ឋ​ជួប​ការលំបាក និង​បងប្អូន​ពលករ​ខ្មែរ​ធ្វើការ​ចំណាកស្រុក ដែល​បាន​ត្រលប់​មកពី​ប្រទេសជិតខាងមក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​នៅ​មូលដ្ឋាន ខេត្តស្វាយរៀង។

ជំនួយ​សង្គ្រោះបន្ទាន់​ជា​ស្បៀង​នាពេលនេះ​រួមមាន៖ ១. អង្ករ ១៥​តោន ២. មី ៥០០​កេស​តូច ៣. ទឹក​សុទ្ធ​វី​តា​ល់ ៥០០​កេស ៤. អាល់កុល ១៥០​កាន ៥. ម៉ាស់ ៣០០​កេះ​ធំ ស្មើនឹង ២៧០.០០០ ម៉ាស់ ផងដែរ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម