ព័ត៌មានជាតិ
អភិបាលខណ្ឌច្បារអំពៅដឹកនាំកម្លាំងចុះស្តាសំរាមតាមលូដើម្បីបញ្ចៀសការជន់លិច
ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខបញ្ជៀសកុំអោយទឹកភ្លៀងជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះកើបកាយប្រមូលសំរាមចេញពីប្រឡាយដើម្បីអោយទឹកហូរលឿន និងលើកទំនប់ទប់ទឹកបង្ការទុកជាមុនកុំអោយទឹកភ្លៀងជនលិចលំនៅដ្ឋានប្រជាពលរដ្ឋ ។

សកម្មភាពចុះពិនិត្យតាមតំបន់ងាយរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ បានធ្វើឡើងស្ទើរជារៀងរាល់ថ្ងៃ ដោយលោកអភិបាលខណ្ឌ ចុះផ្ទាលនៅតាមសង្កាត់ ដែលប្រឈមនឹងជំនន់ទឹកភ្លៀងរួមមានសង្កាត់ព្រែកប្រា សង្កាត់និរោធ និងសង្កាត់វាលស្បូវ ។
ជាក់ស្តែងនៅថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២១ លោកអភិបាលខណ្ឌបានបន្តចុះពិនិត្យសកម្មភាពក្រុមការងារសង្កាត់ព្រែកប្រា ចុះបូមទឹកចេញពីលូ និងកើបកាយយកកាកសំណល់ផ្សេងៗចេញពីលូ ដើម្បីរំដោះទឹកភ្លៀងដែលជនលិចតំបន់ផ្សារបឹងព្រលិត ក្នុងភូមិអូរអណ្តូង ។

សកម្មភាពបន្តទៀត លោកអភិបាលខណ្ឌបានចុះពិនិត្យក្រុមការងារសង្កាត់វាលស្បូវដែលកំពុងតែលើកទំនប់ព័ន្ធតំបន់ដែលប្រឈមនិងជំនន់ទឹកភ្លៀងក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ។ ការលើកទំនប់នេះបានធ្វើឡើង២-៣ថ្ងៃមកហើយ ដើម្បីបង្កាទុកជាមុនកុំអោយទឹកភ្លៀងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានណែនាំអោយមន្ត្រីក្រុមការ ងារ ជំនាញពាក់ព័ន្ធខណ្ឌ សង្កាត់ ត្រូវយកចិត្តទុកដាក់លើការងារចុះពិនិត្យប្រព័ន្ធលូ ប្រឡាយរំដោះទឹក ដើម្បីសម្រួលដល់ចរន្តទឹកហូរព្រោះរដូវវស្សាចូលមកដល់ហើយឥញ្ចឹងយើងត្រូវបង្កាទុកជាមុនកុំអោយជនលិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅតាមសង្កាត់មួយចំនួនក្នុងមូលដ្ឋានខណ្ឌ ។ លើសពីនេះទៀតត្រូវចលនាអោយបានទូលំទូលាយប្រាប់ដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវកុំយកមកបោះចោលតាមមាត់លូរ តាមប្រឡាយរំដោះទឹកអញ្ចឹង គឺធ្វើអោយស្ទះដល់ចរន្តទឹកហូរ ប៉ះពាល់បរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ ។

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមប្រឡាយនិងតំបន់ជុំវិញ សូមទុកដាក់សំរាមអោយបានត្រឹមត្រូវ បញ្ចេញសំរាមតាមពេលវេលាកំណត់របស់ក្រុមហ៊ុនស៊ីនទ្រី បញ្ឈប់ការចោលសំរាមចូលក្នុងប្រឡាយដែលបណ្តាលអោយស្ទះចរន្តទឹក និងបង្កអោយមានបរិស្ថានមិនល្អក្នុងតំបន់៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


