ព័ត៌មានជាតិ
ជួសជុលផ្លូវមួយខ្សែប្រវែង២៦៥០ម៉ែត្រ ក្នុងឃុំគំរូ ស្រុកថ្មពួក
ក្រោយពីទឹកជំនន់ស្រកអស់ ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវក្រាលគ្រួសក្រហម និងផ្លូវជាតិ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានខូចខាតអស់មួយចំនួន ប៉ុន្តែនៅព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន រួមជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ បានចូលរួមបើកការដ្ឋានជួសជុលផ្លូវមួយខ្សែដែលមានប្រវែង២.៦៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ឆ្លងកាត់ភូមិ ចំនួន៣ គឺភូមិផ្សារថ្មី ភូមិគំរូ និងភូមិអណ្តូងខ្លុង ក្នុងឃុំគំរូ ស្រុកថ្មពួក ដើម្បីបង្កលក្ខណៈឲ្យពលរដ្ឋងាយស្រួលធ្វើដំណើរ។

លោក គឹង វណ្ណះ អភិបាលរង ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅក្នុងឃុំគំរូនេះ ជួបការលំបាកក្នុងការធ្វើដំណើរទៅមក ដោយសារផ្លូវរងការខូចខាតព្រោះទឹកជំនន់រយៈពេលកន្លង។

លោកថា ការបើកការដ្ឋានជួសជុលផ្លូវមួយខ្សែនេះឡើង ដើម្បីសម្រួលចរាចរណ៍ទៅមកឲ្យបានស្រួលឡើងវិញ ក្នុងនោះមានគ្រឿងចក្រជាច្រើនគ្រឿង នឹងធ្វើការជួសជុលដោយប្រើរយៈពេលឲ្យខ្លីបំផុតដើម្បីឆាប់បានធ្វើចរាចរណ៍ទៅមកបានស្រួល។

ក្រោយពីបញ្ចប់ការងារបើកការដ្ឋានជួសជុលរួច លោកជំទាវ ម៉ៅ ម៉ាល័យ និងក្រុមការងារ បានប្រគេនស៊ីម៉ង់១២តោន រួមជាមួយសសរ ចំនួន៦ដើម ដើម្បីកសាងព្រះវិហារ វត្តវេឡុវន្តភូមិផ្សារថ្មី ព្រមទាំងបានចែកភួយដល់ប្រជាពលរដ្ឋ ផងដែរ៕
អត្ថបទ ៖ វ៉ាន់ ណាង



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


