Connect with us

ព័ត៌មានជាតិ

សាលារៀន១៤០ នៅខេត្តកណ្ដាល ត្រៀមបើកឱ្យដំណើរការឡើងវិញ តាមការគ្រោងទុក

បានផុស

នៅ

រដ្ឋបាលខេត្តកណ្តាលបានសម្រេច អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ ជំហាន១សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពី​ថ្នាក់​ទី​០៩​ដល់​ថ្នាក់​ទី​១២​ចំនួន​១៤០​សាលា​មាន​សិស្ស​ជិត​៤​ម៉ឺន​នាក់ ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ នេះ​តទៅ​ស្របតាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ (SOP) របស់​ក្រសួង​អប់រំ យុវជន និងកីឡា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ចេង សំអុល ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ​ខេត្តកណ្ដាល បានឱ្យដឹង​ក្នុង​ពិធី​បើក​ឱ្យ​ដំណើរ​សាលារៀន​ឡើងវិញ​ នៅ​ថ្ងៃទី​១៥​កញ្ញា​ថា​ ការបើក​ជំហាន​ដំបូង​នេះ​ មាន​សាលា​ចំនួន​១៤០​សាលា​ ក្នុងនោះ​មាន​សាលា​អនុវិទ្យាល័យ​ចំនួន ១០១​សាលា និង​វិទ្យាល័យ​ចំនួន ៣៩​សាលា​ចាប់ពី​ថ្នាក់​ទី​៩, ថ្នាក់​ទី​១០, ថ្នាក់​ទី​១១, និង​ថ្នាក់​ទី​១២ ស្របតាម គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​បែង​ចែកជា​បណ្តុំ​ក្នុង​១​ថ្នាក់ ១៥​នាក់​ ក្នុងនោះ​ថ្នាក់​ទី​៩ មាន​សិស្ស​សរុប​១២៧៩៨​នាក់ – ថ្នាក់​ទី​១០ មាន​សិស្ស​សរុប ១០ ៣៩៩​នាក់ -​ថ្នាក់​ទី​១១ មាន​សិស្ស​សរុប ៨ ៦៩៧​នាក់ -​ថ្នាក់​ទី​១២ មាន​សិស្ស​សរុប ១០០​នាក់ សរុប​រួម​សិស្ស​ទូទាំង​ខេត្ត មាន ៣៩ ៩៩៤​នាក់​។

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស និង​បើក​សាលាបង្រៀន​ឡើងវិញ​ នៅ​ទូទាំង​ខេត្តកណ្ដាល នា​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា ការបើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ នាពេលនេះ រដ្ឋបាលខេត្ត បាន​ពិនិត្យ​លើ​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ស្របតាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ (SOP) របស់​ក្រសួង​អប់រំ យុវជន និង កីឡា មាន​សាលារៀន​ចំនួន ១៤០​សាលា ក្នុងនោះ​អនុវិទ្យាល័យ​ចំនួន ១០១​សាលា និង​វិទ្យាល័យ​ចំនួន ៣៩​សាលា​។

​លោក​អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​មន្ទីរអប់រំ យុវជន និង​កីឡា មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ថ្នាក់ដឹកនាំ​គ្រឹះស្ថានសិក្សា​សាធារណៈ ត្រូវ​ពង្រឹង​យន្តការ លើកកម្ពស់​សុខភាព និង​សុវត្ថិភាព​សិក្សា ក្នុងការ​ចូលរួមចំណែក​កាត់បន្ថយ ហានិភ័យ ការបង្ការ ទប់ស្កាត់ និង​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​រីដ​-១៩ ត្រូវមាន​គម្លាត​សុវត្ថិភាព​នៅ​គ្រប់​ទីតាំង​សាលារៀន រួមទាំង​ទីតាំង​តុ កៅអី ក្នុង​បន្ទប់រៀន យ៉ាងតិច ១​ម៉ែត្រ​កន្លះ​ពីគ្នា​។ លើសពីនេះ​ត្រូវ បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ពិសេស​អនុវត្តតាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​អនុវត្ត​វិធាន “៣​ការពារ និង​៣​កុំ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ​នេះ​។

​គួរ​បញ្ជាក់ថា​ក្រៅពី​ខេត្តកណ្តាល ​ក៏មាន​រាជធានី​ខេត្ត​មួយចំនួន​បាន​បើក​ដំណើរការ​នៅ​ថ្ងៃទី​១៥​កញ្ញា​នេះ​ផងដែរ ​រួមមាន​រាជធានី​ភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ខណៈ​ខេត្ត​ព្រះសីហនុ​បើក​នៅ​ថ្ងៃទី​១៣​កញ្ញា​ និង​ខេត្តកំពង់ចាម​ នឹង​បើក​នៅ​ថ្ងៃទី​២០​កញ្ញា​ខាងមុខនេះ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២៨ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៤០ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៥៣ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម