ព័ត៌មានជាតិ
ស្ត្រីវិជ្ជមានកូវីដសម្រាលកូនភ្លោះដោយជោគជ័យ
ស្ត្រីដែលវិជ្ជមានជំងឺកូវីដ-១៩បានសម្រាលកូនភ្លោះដោយជោគជ័យ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមយុទ្ធជនអាវស ផ្នែកសម្ភពនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផាទី៣)។
នៅលើគណនីហ្វេសប៊ុកលោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ ដែលជាស្ថាបនិកមន្ទីរគន្ធបុប្ផាបានបង្ហោះឲ្យដឹងដឹងថានៅថ្ងៃសៅរ៍ទី១៨ ខែកញ្ញា ឆ្នាំ២០២១ ស្ត្រីមានផ្ទៃពោះគ្រប់ខែអាយុ៣៥ឆ្នាំវិជ្ជមានកូវីដ-១៩សម្រាលកូនភ្លោះតាមធម្មជាតិ សម្រាលបានកូនប្រុសទី១ ទម្ងន់ ២,៨គីឡូ និងកូនប្រុសទី២ ទម្ងន់៣,១ គីឡូ។

លោកវេជ្ជបណ្ឌិតបន្តថា សូមអរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យយុទ្ធជនអាវស ផ្នែកសម្ភព នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផាទី៣)ដែលបានជួយសម្រាលកូនរបស់គាត់ប្រកបដោយជោគជ័យ ។
លោកវេជ្ជបណ្ឌិតបន្ថែមថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នាដោយគ្មានការរើសអើង រាល់ការបរិច្ចាគតូចឬធំគឺពិតជាបានជួយព្យាបាលសង្គ្រោះ និងការពារជីវិត។ អរគុណគន្ធបុប្ផា អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីសតាំងពីឆ្នាំ១៩៩២៕
អត្ថបទ៖ ចាន់រ៉ា

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


