Connect with us

ព័ត៌មានជាតិ

វិវាទរវាងមន្ត្រីបសុពេទ្យនិងអាជីវករកាប់សាច់សត្វពពែត្រូវបានដោះស្រាយបញ្ចប់​

បានផុស

នៅ

វិវាទ​វាង​មន្ត្រី​បសុពេទ្យ​ខេត្តកណ្តាល​ និង​អាជីវករ​ប្រឡេះ​សាច់សត្វ​ពពែ​ ដែល​បាន​ផ្ទុះ​ពេញ​ហ្វេ​ប៊ុ​ក​នាពេល​ថ្មីៗ​នេះ ​ត្រូវបាន​ដោះស្រាយ​បញ្ចប់​ជា​ស្ថាពរ​ហើយ ​ក្រោយ​មានការសម្របសម្រួល​ពី​លោក​អភិបាលខេត្ត​កណ្តាល​រួចមក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​០៦​ព្រឹក នៅ​ចំណុច​ភូមិ ព្រែក​តា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល មានការ​ឃាត់​សួរ​របស់​មន្ត្រី​បសុពេទ្យ​ខេត្តកណ្តាល ទៅលើ​បងប្អូន​ប្រជា​ពលរដ្ឋដែល​បាន​ដឹកជញ្ជូន​សាច់សត្វ​ពពែ​ចំនួន​១៧​គីឡូក្រាមដែល​ការណ៍​នេះ​បាន​បណ្តាលឱ្យមាន​ការ​ឈ្លោះប្រកែក​គ្នា​រហូតដល់​មានការ​បង្ហោះ​ហ្វេស​ប៊ុ​ក​ទៅក្នុង​ផេ​ក​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បង្កើត​ឲ្យ​ដល់​មានការ​ខមិន​វែកញែក មាន​ខុស មាន​ត្រូវទៅលើ​គូភាគី​ទាំងពីរ​ជា​ច្រើន​នៅតាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​ផុលផុស​។​

ថ្លែង​ក្នុងឱកាស​ចុះ​ដោះស្រាយ​ករណី​ការឃាត់​សួរការដឹកជញ្ជូនសាច់សត្វ​ពពែ ដោយ​គ្មាន​លិខិត​អនុញ្ញាតិ​របស់បងប្អូន​ខ្មែរឥស្លាម​ចំនួន​២៨​គ្រួសារ នៅ​ចំណុច​ភូមិ​ព្រែ​កតា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញា​ឭ ខេត្ត​កណ្តាល នា​រសៀល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១ នៅ​សាលាស្រុក​ព​ញ៉ា​ឮ លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា​ ជាទូទៅ​ការកាប់​សាច់​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​ធ្វើជា​ម្ហូបអាហារគឺ​មិន​មានការហាមឃាត់​ឃាំង​នោះទេ ប៉ុន្តែ​ករណីនេះ ជាការ​កាប់​សត្វ​លក់​ជា​លក្ខណៈ​អាជីវកម្ម ការធ្វើ​អាជីវកម្ម​លក់ដូរ និង​កាប់សាច់​ធ្វើ​ម្ហូបអាហារ​ហូប​ជា​លក្ខណៈ​គ្រួសារ គឺ​ខុសគ្នា​។​

ក្រោយ​ការសម្របសម្រួល​ម្ចាស់​សត្តឃាតដ្ឋាន​បាន​យល់ព្រម​ឯកភាព​យក​តម្លៃ៤,០០០​រៀល ក្នុងការ​សំឡេះ​សត្វ​ពពែ០១​ក្បាល ដោយមាន​អុសប្រកបដោយ​អនាម័យ​ត្រឹមត្រូវ ក្នុង​រយៈពេល​០១​ឆ្នាំ​តំបូង និង​សុំ​ឡើង​តម្លៃ៥,០០០​រៀល ក្នុង​០១​ក្បាល នៅ​ឆ្នាំ​ទី​២ ទី​៣ និង​ស្នើសុំ​លើកលែង​តម្លៃ​សេវាកម្ម​ត្រួតពិនិត្យ​អនាម័យ​សាច់តាមរយៈ​រដ្ឋបាលខេត្ត​កណ្តាល​។​

ចំពោះ​សំណើរ​នេះ លោកអភិបាលខេត្ត ​នឹងធ្វើ​របាយការណ៍​ជូន លោកអគ្គបណ្ឌិត​សភាចា​រ្យឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​គោរព​ស្នើសុំ​គោលការណ៍​សម្រេច​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រីដើម្បី​ពិចារណា​លើ​ការលើកលែង​ចំពោះ​សំណូមពរ​ខាងលើ ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​

ចំណែកក្រុមមន្ត្រី​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ដែល​បាន​ប្រើប្រាស់​ពាក្យសំដី​មិន​សមរម្យទៅលើ​ប្រជាពលរដ្ឋ​នា​ថ្ងៃ​នោះ បាន​សូម​សំដែង​នូវ​ការសោកស្តាយ និង​សូម​អភ័យទោស​ចំពោះ​ពាក្យសំដី​លើសលស់ ទៅលើ​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​សន្យា​ចំពោះមុខថ្នាក់ដឹកនាំ​គ្រប់រូប គ្រប់​ជាន់ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋដោយ​សន្យា​ឈប់​ប្រព្រឹត្ត​ទង្វើ​បែបនេះ​តទៅទៀត ដោយ​សូម​កែសម្រួល​ឥរិយាបទក្នុងការ ​និយាយស្តី និង​ទង្វើរ​ឲ្យ​បាន​ល្អ​ប្រសើរ​សក្ដិសម​ជា​មន្ត្រី​បម្រើ​ប្រជាពលរដ្ឋ​យ៉ាងពិត​ប្រាកដ​របស់សម្តេច​តេ​ជោ គ្រប់​ទីកន្លែង និង​គ្រប់​ពេល​​វេលា​។​

ក្នុងឱកាស​ចុះ​សម្របសម្រួល​នេះដែរ លោក​អភិបាល​ខេត្តកណ្ដាលបានធ្វើ​ការណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​ចេះ​ប្រើប្រាស់​ពាក្យសំដី​ល្អ​សមរម្យទៅ​ចំពោះ​ប្រជាជន ព្រមទាំង​មានការ​សម្របសម្រួល​ផ្លូវចិត្ត​ទាំង​មន្ត្រី និង​ប្រជាពលរដ្ឋ​ផងដែរ ខណ​:​ដែល​លោក​អភិបាលខេត្ត​ស្នើសុំ​ឲ្យ​មានការ​យោគយល់​អធ្យាស្រ័យ​គ្នា​ចំពោះ​ភាពលើសលួស​នាពេល​កន្លងមក​ដោយ​សហការគ្នា គោរព​ស្រលាញ់​រាប់អាន​គ្នា​ក្នុងនាម​ខ្មែរ​ស្រលាញ់​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ​៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម