ព័ត៌មានជាតិ
ថ្ងៃកាន់បិណ្ឌ១ ពុទ្ធបរិស័ទយ៉ាងច្រើន យកចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅតាមវត្តអារាម
ពិធីបុណ្យភ្ជំបិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយរបស់ពុទ្ធសាសនិកជន ក៏ដូចជាប្រជាជនកម្ពុជា ដែលកាន់ពុទ្ធសាសនា បើទោះបីជាប់រវល់យ៉ាងណាក៏ដោយ ក៏មនុស្សម្នា ប្រុសស្រី ក្មេងចាស់ ត្រូវតែចំណាយពេលយ៉ាងហោចណាស់១ថ្ងៃដើម្បីទៅធ្វើបុណ្យឧទ្ទិសកុសលដល់ញាតិការទាំង ៧ សន្តាន ដែលបានចែកឋាន នៅតាមបណ្តាវត្តអារាមនានាដែលពួកគាត់មានសទ្ធាជ្រះថ្លា។

សម្រាប់ថ្ងៃទី០១ ឬបិណ្ឌទី១នេះ បើទោះបីនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស មានបញ្ហាប្រឈមនៃការរីករាលដាលជម្ងឺកូវីដ-១៩យ៉ាងណាក្តី តែសម្រាប់ពុទ្ធសាសនិកជន នៅតែសម្រុកទៅវត្តជានិច្ចមិនអាកខានឡើយ។
ជាក់ស្តែងនៅថ្ងៃទី ២២ កក្កដា នៅតាមវត្តមួយចំនួនដូចជាវត្តច្បារអំពៅ វត្តចិនដំដែកខាងជើង ខាងត្បូង វត្តស្រះចក វត្តនាគវ័ន្ត វត្តញាណរង្ស៊ីជាដើម មានពុទ្ធបរិស័ទយ៉ាងច្រើន បានសម្រុកទៅធ្វើបុណ្យទានទៅតាមប្រពៃណីព្រះពុទ្ធសាសនា ។

ប៉ុន្តែអ្វីដែលជាការកត់សំគាល់នោះ គឺនៅតាមបណ្តាវត្តទាំងនេះ បានគោរពទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាលបានយ៉ាងល្អ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដោយពុទ្ធសាសនិកជន បានពាក់ម៉ាស វាស់កំដៅ បាញ់អាកុល ជាមួយនឹងការរៀបចំសណ្តាប់យ៉ាងល្អពីសំណាក់អាជ្ញាធរដែនដីផងដែរ។
ម្យ៉ាងទៀតការរក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហាក់នៅមានកំរិតនូវឡើយ ដែលទាមទាឱ្យបងប្អូនភ្ញាក់រឭកចូលរួមទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ដែលប្រជាពលរដ្ឋជាពុទ្ធបរិស័ទតែងប្រមូលគ្នាជាក្រុមដើម្បីធ្វើបុណ្យសាងកុសលជុំគ្នា ដោយការធ្វើចង្ហាន់ប្រគេនព្រះសង្ឃ និងបរិច្ចាគបច្ច័យដើម្បីកសាងសម្មិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា ដោយចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច ដែលមានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ រហូតដល់បិណ្ឌទី១៥ ដែលជាថៃ្ងបញ្ចប់ ហៅថា “ភ្ជុំបិណ្ឌ”។

ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យអោយទៅ បុព្វការីជន មានមាតាបិតា ជីដូន ជីតា ញាតិកាទាំង៧សន្តាន ដែលបានបែកកាយ រំលាយដ្ឋានទៅកាន់លោកខាងមុខ៕


អត្ថបទៈ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


