ព័ត៌មានជាតិ
រដ្ឋបាលរាជធានីនាំយកអំណោយសម្តេចតេជោ ជូនកងទ័ពការពារព្រំដែនប្រាសាទព្រះវិហារក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយលោក ស៊ុយ សេរិទ្ធ តំណាងឲ្យលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ទៅប្រគល់ជូនវិរះកងទ័ព វីរះនគរបាលដែលកំពុងឈរជើងការពារព្រំដែននៃកងពលធំអន្តរាគមលេខ៣ទិសប្រាសាទព្រះវិហារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលជាបុណ្យក្នុងព្រះពុទ្ធសាសនា ដែលប្រជាពុទ្ធបរិស័ទតែងបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនោះ។

លោកឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមលេខ៣បានឲ្យដឹងថា ទោះបីសភាពការណ៍នៅតាមបន្ទាត់ព្រំដែនមានសភាពស្ងប់ស្ងាត់ និងកំពុងបានប្រែក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ជាមួយប្រទេសជិតខាងក្តី តែកងទ័ពយើងមិនបានធ្វេសប្រហែស និងមើលស្រាលសភាពការណ៍នោះឡើយ គឺការពង្រឹងស្មារតីការពារបូរណៈភាពទឹកដីពីសត្រូវឈ្លានពាន។ ស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កងទ័ពយើងបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩ ក្នុងសហគមតាមវិធានរបស់ក្រសួងសុខាភិបាល និងការពារអង្គភាពទ័ពមិនឲ្យមានការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ។
លោកឧត្តមសេនីយ៍ ស្រី ឌឹក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ក៏ដូចរដ្ឋបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ឃួង ស្រេង ក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយកងពលធំអន្តរាគមលេខ៣និងអង្គភាពចំណុះ ដែលតែងបានគិតគូសុខទុក្ខរបស់កងទ័ពយើងក្នុងន័យផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ហើយនៅពេលនេះដែររដ្ឋបាលរាជធានីភ្នំពេញក៏បានជួយសាងសង់រោងដាក់រថយន្តមួយខ្នងដែលមានតម្លៃជាង៥ម៉ឺនដុល្លារសម្រាប់កងពលប្រើប្រាស់ផងដែរ។

លោក ស៊ុយ សេរិទ្ធ ក្នុងនាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ទោះបីក្នុងដំណាក់កាលនេះ រដ្ឋបាលរាជធានីភ្នំពេញកំពុងជាប់ដៃមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មីDelta ក្តី ក៏រដ្ឋបាលរាជធានីភ្នំពេញមិនដែលភ្លេចបងប្អូនកងទ័ព និងនគរបាលការពារព្រំដែនដែលជាអង្គភាពសម្ពន័ភាពនោះឡើយ។
លោកសុំអោយវិរះកងទ័ពយើងបន្តពង្រឹង វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងក្នុងជួរកងទ័ព និងប្រជាពលរដ្ឋក្នុងសហគមឪ្យបានប្រសើរថែមទៀត។ ចំពោះអំណោយរបស់សម្តេចតេជោហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតជូនដល់អង្គភាពកងទ័ពរួមមាន៖ កងពលធំអន្តរាគមលេខ៣មានថវិកា១០លានរៀល,ប្រេងម៉ាស៊ូត ៦០០០លីត្រ,ទឹកក្រូច៥០០កេស,មី៥០០កេស,ម៉ាស៥ម៉ឺន,អាល់កុល៣០កាន និងថវិកាសំរាប់សាងសង់អាគារដាក់រថយន្តលើកទី២ចំនួន២៧៧០០ដុល្លា។ ផ្តល់ ជូនកងពលតូចអន្តរាគមលេខ៩មានថវិកា១០លានរៀល,ប្រេងម៉ាស៊ូត៦០០០លីត្រ,ទឹកក្រូច៦៤០កេស,មី ៦៤០កេស,ម៉ាស់៥ម៉ឺនម៉ាស់,អាល់កុល៣០កាន។ផ្តល់ ជូនវរះនគរបាលការពារព្រំដែនលេខ៧៩៣ មានថវិកា២លានរៀល,ប្តេងម៉ាស៊ូត ១០០០លីត្រ,ទឹកក្រូច៦០កេស,មី៦០កេស,ម៉ាស់១ម៉ឺន,អាលកុល៥កាន។

ផ្តល់ជូនបញ្ជាការដ្ឋានអង្គរក្សថវិកា២០លានរៀល,ទឹកក្រូច៦០កេស,មី៦០កេស,ម៉ាស់៥០០០,អាលកុល៥កាន។ផ្តល់ជូនកងពលតូចអន្តរាគមន៏លេខ១២៨មាន ថវិកា១០លានរៀល,ប្រេងម៉ាស៊ូត៧០០០លីត្រ,ទឹកក្រូច៧៤០កេស,មី ៧៤០កេស,ម៉ាស់៩ម៉ឺន,អាលកុល៣០កាន។ជាមួយគ្នានេះក៏បានផ្តល់ជូននាយទាហ៊ាន,នាយទាហ៊ានរង ពលទាហ៊ានវរះសេនាតូចអន្តរាគមន៏លេខ២៨១,២៨២, ២៨៣,២៨៤ និង២៨៥ជាច្រើនរូបទៀតផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


