ជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ខេត្តបន្ទាយមានជ័យជាង ២ម៉ឺននាក់ និងមានស្លាប់ម្នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ខេត្តបន្ទាយមានជ័យជាង ២ម៉ឺននាក់ និងមានស្លាប់ម្នាក់

បានផុស

នៅ

ជំនន់ទឹកភ្លៀង បានបណ្តាលឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ ប្រមាណជាង ៥ពាន់គ្រួសារ ស្មើនឹងជាង ២ម៉ឺននាក់ ជម្លៀសទៅរកទីទួលសុវត្តិភាពជាង ១៥០គ្រួសារ និងប៉ះពាល់ផលដំណាំប្រមាណជាង ១ម៉ឺនហិកតា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ផងដែរ។

យោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀង និងមានទឹកហូរធ្លាក់ មកពីប្រទេសថៃ បានបណ្តលឲ្យប៉ះពាល់ដល់ក្រុងស្រុកចំនួន៥ ឃុំចំនួន១៧។ ក្នុងនោះរួមមាន៖ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកភ្នំស្រុក ស្រុក មង្គលបូរី និងស្រុកម៉ាឡៃ។

របាយការណ៍ដដែល បានបន្តថា ក្នុងនោះបានប៉ះពាល់ដល់មនុស្សចំនួន ៥១៣០គ្រួសារ ស្មើនឹង២២៤៨៣នាក់ស្រី ៩៣០៥នាក់ ស្លាប់មនុស្សម្នាក់ ជម្លៀសប្រជាពលរដ្ឋ​​ ទៅរកទីទួលសុវត្តិភាពចំនួន ១៥៨គ្រួសារ ស្មើនឹង ៥០៨នាក់ស្រី ២៥៨នាក់ ប៉ះពាល់ដំណាំស្រូវ ១២០៣៨ហិកតា ដំឡូងមី២២៥៥ហិកតា និងដំណាំរួមផ្សំផ្សេងៗចំនួន ១១៤ហិកាតា។ ក្រៅពីនេះ ជំនន់ទឹកភ្លៀង បានបណ្តាលឲ្យលិចសាលារៀនចំនួន ២៨សាលា វត្តអារាមចំនួន ១០ និងទឹកហូរកាត់ផ្លូវចំនួន ២៩៦កន្លែងដោយមានប្រវែង ៨៦៦០៣ម៉ែត្រ។

លោក ឃុន សុខា អ្នកនាំពាក្យ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦កញ្ញានេះ ថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលបានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរជាងគេ បើធៀបទៅនឹងបណ្តាខេត្ត៤ផ្សេងទៀត ពិសេសស្រុកជាប់ព្រំដែនប្រទេសថៃដូចជាក្រុងប៉ោយប៉ែត ទទួលរងការលិចលង់ច្រើន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services