Connect with us

ព័ត៌មានជាតិ

អង្គការទេសចរណ៍ពិភពលោក ផ្ដល់អាហារូបករណ៍ចំនួន៥០​កន្លែងដល់កម្ពុជា​

បានផុស

នៅ

អង្គការ​ទេសចរណ៍​ពិភពលោក​(UNWTO)​បានផ្ដល់​អាហារូបករណ៍​ចំនួន​៥០​កន្លែង​ដល់​កម្ពុជា​ដើម្បី​ជាការ​ចូលរួម​គាំទ្រ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​សំដៅ​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ក្នុង​បរិបទ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។​

អាហា​រូបករណ៍​ចំនួន​៥០​កន្លែង​នេះ ​ត្រូវបាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានប្រកាស​នា​ឱកាស​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០២១ ​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ​ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងទេសចរណ៍ អាហារូបករណ៍៥០​កន្លែង ដែល​ផ្តល់​ដោយ​អង្គការ​ទេសចរណ៍​ពិភពលោក​នោះ គឺ​ផ្តោតលើ ១៖យុទ្ធសាស្ត្រ​ធុរកិច្ច​ ២៖ គណនេយ្យ និង​ហិរញ្ញវត្ថុ​ ៣៖ មូល​ដ្ឋានគ្រឹះ​នៃ​ទីផ្សារ​ឌីជីថល ​៤៖ មូលដ្ឋានគ្រឹះ​នៃ​ការគ្រប់គ្រង​ប្រតិបត្តិ​ករ​និង​ ៥៖មូលដ្ឋានគ្រឹះ​នៃ​នវានុវត្តន៍ និង​ការផ្លាស់ប្តូរ​ឌីជីថល​។​

ចំពោះ​លក្ខខណ្ឌ​នៃ​ការជ្រើសរើសបេក្ខជន​ទាំងពីរ​ភេទ​ត្រូវមាន​សញ្ជាតិ​ខ្មែរជា​មន្ត្រីរាជការ បុគ្គលិក​ជាប់​កិច្ចសន្យា បុគ្គលិក​បម្រើ​ការងារ ឬ​សិស្ស​និស្សិត​កំពុង​សិក្សា​ក្នុង​វិស័យ​ទេសចរណ៍មានចំណេះដឹង​ភាសា​អង់គ្លេស​គ្រប់គ្រាន់ (​ការសិក្សា​ជា​ភាសា​អង់គ្លេស​)មាន​គោលដៅ​អភិវឌ្ឍ​ជំនាញ និង​ចំណេះដឹង​ក្នុង​វិស័យ​ទេសចរណ៍​។​

ចំពោះ​ទីកន្លែង​ទទួល​ពាក្យបេក្ខជន​ដែលមាន​បំណង​ដាក់ពាក្យ​កម្មវិធី​អាហារូបករណ៍​នេះ អាច​ទំនាក់ទំនង​មកកាន់​នាយកដ្ឋាន​ធនធានមនុស្ស នៃ​ក្រសួងទេសចរណ៍រៀងរាល់​ម៉ោង​ធ្វើការ រហូតដល់​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២១៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម