ព័ត៌មានជាតិ
កម្លាំងប្រជាការពារ បានទទួលអំណោយ ពីលោកអភិបាលខណ្ឌអភិបាលខណ្ឌច្បារ
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២១ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជួបសំណេះសំណាល និងចែកអំណោយដល់កងកម្លាំងសណ្តាប់ខណ្ឌ ជាង៥០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ៣០គីឡូក្រាម ថវិកា ១០ម៉ឺនរៀល និងភេសជ្ជៈ សម្រាប់យកទៅចូលរួមបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ។

ក្នុងពិធីនេះ លោកអភិបាលខណ្ឌបានកោតសរសើរដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារពង្រឹងសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សំអាតបរិស្ថាន អនាម័យ សម្រួលចរាចរ និងចូលរួមសហការអនុវត្តច្បាប់ចរាចរណ៍ ត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាពិសេសចូលរួមក្នុងការងារ ការពារនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនូវវិធានការ ៣ការពារ ៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីជំរុញបងប្អូនប្រជាពលរដ្ឋអនុវត្តឲ្យបានគ្រប់ៗគ្នា។


ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានជំរុញឲ្យកម្លាំងសណ្តាប់ខណ្ឌត្ រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ បន្តអនុវត្តការងារពង្រឹងសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ ឲ្យប្រសើរឡើងថែមទៀត ជាពិសេសក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងតែគំរាមកំហែងសុខភាពប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដូច្នេះសូមឲ្យកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ត្រូវចូលរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងនគរបាលខណ្ឌ ការពារសន្តិសុខ សណ្តាប់ នៅតាមគោលដៅនិងផ្លាស់ប្តូវេនគ្នាប្រចាំការ តែកុំភ្លេចត្រូវការពារខ្លួនយើងផង ដោយអនុវត្តជានិច្ចនូវវិធានការ ៣កុំ ៣ការពារ ក្នុងការការពារអាយុជីវិតរបស់យើងជៀសផុតពីជំងឺកូវីដ-១៩ និងហាមដាច់ខាតពាក់ព័ន្ធ និងគ្រឿងញៀន បើមានកម្លាំងណាម្នាក់ជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនហើយមិនអត់ឱនឲ្យដាច់ខាត៕
អត្ថបទ៖ នរា
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១០ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


