ព័ត៌មានជាតិ
រមណីយដ្ឋានទេសចរណ៍ នៅខេត្តជាប់មាត់សមុទ្រ ទាំង៣ កំពត កែប កោះកុង សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ
រមណីយដ្ឋានទេសចរណ៍ ចំនួន ៣ គឺរមណីយដ្ឋាន ទេសចរណ៍ភ្នំកំពង់ត្រាច ខេត្តកំពត រមណីយដ្ឋានទេសចរណ៍ភ្នំសរសៀ ខេត្តកែប និងរមណីយដ្ឋានទេសចរណ៍ពាមក្រសោមខេត្តកោះកុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀល ថ្ងៃទី ២៩ ខែកញ្ញា ក្រោមវត្តមាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំខេត្តកែប កោះកុង។

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេសចរណ៍ ក្រោមការគាំទ្រដោយគម្រោង (GMS TIIG) ក្នុងខេត្តចំនួន៣ គឺខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។
ពិធីនេះបានធ្វើឡើងនៅរមណីយដ្ឋាន ទេសចរណ៍ភ្នំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត និងមានការចូលរួមផងដែរ ពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងទេសចរណ៍ លោក-លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរជំនាញអាជ្ញាធរស្រុកពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយបរិយាកាសអំណរសាទរ។

សមិទ្ធផលនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេសចរណ៍ក្នុងខេត្តចំនួនបីខាងលើនេះ ក្រោមការគាំទ្រដោយគម្រោង(GMS TIIG) ក្នុងក្របខ័ណ្ឌបណ្ដាប្រទេសមហាអនុតំបន់មេគង្គផ្ដោតសំខាន់ការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយនិរន្តរភាពនិងបរិយាបន្ន៕

អត្ថបទៈ សេង ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ