ព័ត៌មានជាតិ
តុលាការកំពូលតម្កល់ទោសបុរសកូរ៉េខាងត្បូង២នាក់ដាក់ពន្ធនាគារម្នាក់ៗ២ឆ្នាំ រឿងនាំលុយខ្មៅជាង២លានដុល្លារ ចូលមកកម្ពុជា
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ តុលាការកំពូលបានសម្រេចប្រកាសសាលដីកាតម្កល់ទោសលើជនជាតិកូរ៉េខាងត្បូងចំនួនពីរនាក់ ដាក់ពន្ធនាគារម្នាក់ៗ២ឆ្នាំ ពាក់ព័ន្ធនឹងការដឹកជញ្ជូន និងការនាំចូលលុយចំនួនជាង២លានដុល្លារអាមេរិក ពីបរទេសដោយមិនមានឯកសារ ឬប្រភពព័ត៌មានមិនច្បាស់លាស់ ដែលបានប្រព្រឹត្តនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០១៩។

ជនជាប់ចោទ១.ឈ្មោះ Song Hyunhoo ភេទប្រុសអាយុ ៤៤ឆ្នាំ និង២.ឈ្មោះ Yoon Wongi ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានតុលាការកំពូល សម្រេចតម្កល់សាលដីការបស់តុលាការឧទ្ធរណ៍ រក្សាទុកជាបានការដដែល និងតម្កល់ទណ្ឌកម្មរបស់ជនជាប់នៅដដែល។
កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ កន្លងទៅសាលាដំបូងថ្នាក់ក្រោម បានកាត់ទោសលើជនជាប់ចោទទាំង២នាក់ ដាក់ពន្ធនាគារម្នាក់ៗកំណត់ ២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន៦០លានរៀល សម្រាប់ដាក់ចូលក្នុងថវិការដ្ឋ ក្រោមពីបទ ការសំអាតប្រាក់ និងបានសម្រេចរឹបអូសលុយចំនួន ២,២០០,០០០ ( $ ២, ២លាន) ដុល្លារអាមេរិក ដែលបានដកហូតពីពួកគេ ដាក់ចូលជាសម្បត្តិរដ្ឋ។

ពួកគេទាំងពីរនាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចព្រះលានយន្តហោះអន្តរជាតិសៀមរាប បន្ទាប់ពីពួកគេបានធ្វើដំណើរតាមជើងហោះហើរ ពីទៅក្រុងហុងកុងមកដល់ខេត្តសៀមរាប។
នគរបាលប្រចាំនៅព្រះលានយន្តហោះអន្តរជាតិខេត្តសៀម បានរាបរឹបអូសបានប្រាក់ចំនួន ២,២០០,០០០ដុល្លារអាមេរិក និងលុយបរទេសមួយចំនួនផ្សេងទៀត ដែលមិនមានឯកសារបញ្ជាក់ និងប្រភពព័ត៌មាននៃការនាំចូលប្រាក់ទាំងនោះច្បាស់លាស់៕
អត្ថបទ៖ មករា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


