ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់គងនយ កំពុងញាប់ដៃស្ថាបនាផ្លូវបេតុង ជូនពលរដ្ឋប្រើប្រាស់
ដោយសារមានតម្រូវការពីបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន អាជ្ញាធរសង្កាត់គងនយ ខណ្ឌដង្កោ បាននឹងកំពុងញាប់ដៃស្ថាបនាផ្លូវបេតុង នៅជាប់មាត់ប្រឡាយ ដើម្បីបម្រើផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋទូទៅធ្វើដំណើរ។

ការអភិវឌ្ឍន៍ ស្ថាបនាជាផ្លូវបេតុងរបស់អាជ្ញាធរសង្កាត់គងនយ នាពេលនេះ គឺស្ថិតនៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើយោងតាមការលើកឡើងពីក្រុមការងារ ដែលកំពុងបំពេញភារកិច្ច ក្នុងការស្ថាបនាផ្លូវបេតុងមួយខ្សែនេះ ប្រាប់ឲ្យដឹងថា ផ្លូវដែលកំពុងស្ថាបនាជាផ្លូវបេតុងនេះ ស្ថិតនៅក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រវែង ៣៣៤ម៉ែត្រ ទទឹងប្រវែង ៤ម៉ែត្រ គ្មានសរសៃដែក កម្រាស់ ០,១៥ម៉ែត្រ ( ១តឹកកន្លះ ) ក្រាលថ្មមិចពីខាងក្រោម។ ចំពោះការស្ថាបនាផ្លូវបេតុងមួយខ្សែនេះ គឺចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ អាចនឹងបញ្ចប់ក្នុងរយៈពេលប្រហែលកន្លះខែ ( ១៥ថ្ងៃ ) នុះប្រសិនបើគ្មានឧបសគ្គអាកាសធាតុ។ ប៉ុន្តែបើមានភ្លៀង ឬ ខ្យល់ផ្សេងៗ ដែលធ្វើឲ្យមានការប៉ះពាល់ នៃការស្ថាបនានោះ អាចអូសបន្លាយវេលាទៅតាមការជាក់ស្តែង។


ប្រជាពលរដ្ឋរស់នៅតំបន់នោះប្រាប់ឲ្យដឹងថា ផ្លូវដែលកំពុងស្ថាបនាជាផ្លូវបេតុង គឺជាផ្លូវខ្នងប្រឡាយខាងត្បូងផ្លូវលេខ១០៤ ឬ ផ្លូវលេខ ២០A។ ដោយសារផ្លូវខ្នងប្រឡាយនេះ មានសភាពតូច ចង្អៀត និងមានជង្ហុក ពិបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ទើបអាជ្ញាធរសង្កាត់គងនយ ក្រោមការគ្រប់គ្រងពីលោក អ៊ុន សុខរុំ ចៅសង្កាត់គងនយ បានបញ្ចេញកញ្ចប់ថវិកាមូលនិធិសង្កាត់ ដើម្បីអភិវឌ្ឍន៍ ស្ថាបនាជាផ្លូវបេតុងឲ្យបានស្អាតល្អ ជូនបងប្អូនប្រជាពលរដ្ឋទូទៅប្រើប្រាស់។


នាសកម្មភាពនេះ ផងដែរ ប្រជាពលរដ្ឋដែលរស់នៅសង្កាត់គងនយទាំងអស់ ជាពិសេសពលរដ្ឋរស់នៅភូមិវាលថ្លាន់នេះ ផ្ទាល់តែម្តង សូមថ្លែងអំណរគុណចំពោះអាជ្ញាធរខណ្ឌដង្កោ ក៏ដូចជា លោក អ៊ុន សុខរុំ ចៅសង្កាត់គងនយ ដែលតែងតែយកចិត្តទុកដាក់គិតគូរជួយដោះស្រាយ នូវរាល់ផលលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានជាប់ជាប្រចាំ៕




អត្ថបទ៖ រ៉ាវុទ្ធ
សូមចុចអាន៖ ពេលទឹកជន់លិច គេស្តារអណ្តូងយ៉ាងម៉េច ទើបបានទឹកស្អាតប្រើវិញ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


