ព័ត៌មានជាតិ
ខេត្តព្រះសីហនុបើកបន្ទប់ទឹកសាធារណៈ៦ទីតាំងទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
រដ្ឋបាលខេត្តព្រះសីហនុបានបើកឱ្យដំណើរការជាផ្លូវការនូវបន្ទប់ទឹកសាធារណៈ៦ទីតាំង ចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះតទៅ ដើម្បីទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេសក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខនេះ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យបន្ទប់ទឹកសាធារណៈចាប់ពីឆ្នេរអូរឈើទាល២ រហូតដល់ចំណុចដើមឈើចាំស្នេហ៍កាលពីរសៀលថ្ងៃទី២ ខែតុលា បានមានប្រសាសន៍ថា « ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះតទៅយើងនឹងបើកឱ្យដំណើរការជាផ្លូវការនូវបន្ទប់ទឹកសាធារណៈចំនួន៦ទីតាំងសិន ក្នុងចំណោម៩ទីតាំង ដោយសារតែបន្ទប់ទឹក៣ទីតាំងទៀត ក្នុងនោះ២ទីតាំងមិនទាន់បំពាក់សម្ភារ:រួចរាល់ និង១ទាក់ទងទៅនឹងបច្ចេកទេសទឹកនាំមកអត់ទាន់ដល់ ដូច្នេះយើងបើកបន្ទប់ទឹកសាធារណៈចំនួន៦ទីតាំងឱ្យដំណើរការសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេសក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌប្រពៃណីខ្មែរនាពេលខាងមុខនេះ»។

លោកអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ទីរទេសចរណ៍ខេត្តត្រូវរៀបចំឯកសណ្ឋានអ្នកអនាម័យឱ្យត្រឹមត្រូវដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកប្រើប្រាស់បន្ទប់ទឹកសាធារណៈរបស់យើងបានដឹង។
ទន្ទឹមនោះ លោកអភិបាលខេត្តក៏បានធ្វើការណែនាំឱ្យអាជីវករត្រូវរៀបចំដាក់លក់ម្ហូបអាហារប្រចាំតំបន់ព្រោះខេត្តយើងជាតំបន់សមុទ្រ ដូច្នេះយើងចង់ផ្សព្វផ្សាយម្ហូបសមុទ្ររបស់យើងដែលមានគុណភាព និងរស់ជាតិឆ្ងាញ់ពិសារសម្រាប់ទាក់ទាញភ្ញៀវមកលេងកម្សាន្តខេត្តរបស់យើងឱ្យបានកាន់តែច្រើននាពេលខាងមុខ៕
អត្ថបទ៖ សំអឿន





-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៩ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


