ព័ត៌មានជាតិ
និស្ស័យស្នេហ៍សេសាន រមណីដ្ឋានបង្កើតថ្មីលើផ្ទៃដី ៦ ហិតា សម្រេចបាន ៤០ ភាគរយ
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង គាំទ្រដល់វិស័យឯកជនឱ្យបង្កើតរមណីយដ្ឋាន (និស្ស័យស្នេហ៍សេសាន) នៅស្រុកសេសាន ដើម្បីផ្តល់ការងារឱ្យកូនចៅប្រជាពលរដ្ឋធ្វើនៅក្នុងស្រុក និងបានរួមគ្នាអភិរក្សសម្បត្តិធនធានធម្មជាតិនៅតំបន់នេះផង។
លោកអ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ផ្នែកឯកជនជាដៃគូមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យនានា មិនមែនតែវិស័យទេសចរណ៍មួយប៉ុណ្ណោះទេ។


ក្នុងនាមស្ថាប័នជំនាញ ស្នើឱ្យម្ចាស់រមណីយដ្ឋានស្ថាបនាឱ្យមានស្តង់ទៅតាមគោលការណ៍របស់ក្រសួងទេសចរណ៏ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវមកកំសាន្ត ស្ថិតនៅក្នុងបរិបទជំងឺកូវីដ១៩។
លោកកៃ តុលា ម្ចាស់រមណីយដ្ឋានទេសចរណ៍ (និស្ស័យស្នេហ៍សេសាន)បានបញ្ជាក់ថា ពេលរៀបចំបានល្អភ្ញៀវទេសចរនឹងមកទស្សនាបានច្រើន ហើយប្រជាពលនៅមូលដ្ឋាននេះក៍រកប្រាក់ចំណូលបាន ដោយប្រយោលពីវិស័យទេសចរណ៍ផងដែរ។
លោកបន្ថែមថា បច្ចុប្បន្នរមណីយដ្ឋាននេះស្ថាបនាបានជាង៤០%ហើយ គ្រោងបញ្ចប់នៅដើមឆ្នាំ២០២៣ ទៅតាមផែនការដែលបានគ្រោងទុក។

កញ្ញាសួន ម៉ាឡា ប្រជាពលរដ្ឋនៅភូមិឃុំភ្លុកបានសាទរ ចំពោះការររៀបចំបង្កើតឱ្យមានរមណីយដ្ឋាននៅក្នុងខេត្ត ព្រោះមិនបាច់ទៅលេងឆ្ងាយពីស្រុកភូមិ។
កញ្ញាបន្តថា មួយវិញទៀត កញ្ញាក៍ចង់ឃើញភ្ញៀវទេសចរពីខេត្តផ្សេងៗមកកម្សាន្តនៅខេត្តស្ទឹងត្រែងវិញផងដែរ។ សូមបញ្ជាក់ថា រមណីយដ្ឋានទេសចរណ៍ (និស្ស័យស្នេហ៍សេសាន) ត្រូវបានអាជ្ញាធរស្រុកសេសាន សហការជាមួយផ្នែកឯកជនបង្កើតឡើងស្ថិតនៅលើផ្ទៃដីជាង០៦ហិចតា នៅក្នុងភូមិឃុំកំភុន ដែលមានចម្ងាយពីទីរួមខេត្តស្ទឹងត្រែងប្រមាណជាង១០គីឡូម៉ែត្រតែប៉ុណ្ណោះ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


