ព័ត៌មានជាតិ
ភ្ជុំបិណ្ឌថ្ងៃដំបូង រមណីយដ្ឋានអង្គរវត្ត មានភ្ញៀវទេសចរប្រមាណ ២ពាន់នាក់ ចូលទស្សនាកម្សាន្ត
បើទោះបីនៅតំបន់រមណីយដ្ឋានអង្គរ ខេត្ដសៀមរាប នៅមានអ្នកឆ្លងជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលយ៉ាងក៏ដោយ ក៏រមណីយដ្ឋានទេសចរណ៍មួយនេះ នៅតែមានអ្នកទេសចរចាប់អារម្មណ៍ទៅទស្សនា ជាហូរហែរមិនដាច់ដែរ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។

លោក ណន តូនី ប្រធានក្រុមសណ្ដាប់ធ្នាប់ ដែលគ្រប់គ្រងក្នុងរមណីយដ្ឋានអង្គរ របស់អាជ្ញាធរជាតិអប្សរា បានអះអាងថា ក្រោយពេលដែលរាជរដ្ឋាភិបាលបានបើកឱ្យភ្ញៀវទេសចរដើរកម្សាន្តតាមតំបន់រមណីយដ្ឋានទូទាំងប្រទេស នៅរមណីយដ្ឋានអង្គរវត្ដ មានភ្ញៀវទេសចរជាច្រើនពាន់នាក់ បានទៅទស្សនាជាហូរហែរ ដោយនៅថ្ងៃបិណ្ឌទី១៤ នៃពិធីបុណ្យភ្ជុំ មានអ្នកទេសចរទាំងជាតិ និងអន្ដរជាតិប្រមាណជា ២ពាន់នាក់ក្នុងមួយថ្ងៃ។
លោកបន្ដថា ចំនួនអ្នកទៅទស្សនាដ៏ច្រើន ក៏ដោយសារតែសៀមរាបជាខេត្តទេសចរណ៍សំខាន់ជាងគេនៅកម្ពុជា និងមានប្រាង្គប្រាសាទជាច្រើនស្ថិតនៅទីនោះ ជាពិសេស ប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយ:វត្ថុដ៏អស្ចារ្យរបស់ពិភពលោក។ ទោះជាយ៉ាងនេះក្ដី លោក តូនី បានបញ្ជាក់ថា ការដើរទស្សនារបស់ភ្ញៀវក៏មានការប្រុងប្រយ័ត្នខ្ពស់ ដោយដើរបណ្ដុំគ្រួសារ ព្រោះថា ភ្ញៀវទេសចរនៅបារម្ភខ្លាចជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ការរៀបចំឱ្យចូលទស្សនាប្រាសាទអង្គរ ត្រូវបានអាជ្ញាធររៀបចំតាមវិធានការណែនាំពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផងដែរ។ ជាក់ស្ដែងខាងមុខប្រាសាទអង្គរវត្ដ អាជ្ញាធរជាតិអប្សរា បានរៀបចំឱ្យភ្ញៀវទេសចរវាស់កម្ដៅ ស្គែនឃ្យូអរកូដ និងត្រូវលាងដៃនឹងទឹកអាលកុល ជាពិសេសតម្រូវឱ្យពាក់ម៉ាស់បានគ្រប់គ្នាផងដែរ។
បើតាមលោក ណន តូនី បានបន្ថែមថា បច្ចុប្បន្ន បេតិកភណ្ឌរបស់ពិភពលោកដ៏ពិសិដ្ឋនេះ បានក្លាយជាគោលដៅទេសចរណ៍របស់ភ្ញៀវទេសចរបរទេស ដែលបានឆ្លងដែនមកដល់ទឹកដីនៃប្រទេសកម្ពុជា។ លោកបានបន្ដថា ក្នុងពេលដែលតំបន់អង្គរ មានភាពស្ងប់ស្ងាត់មិនសម្បូរភ្ញៀវ ដោយសារបញ្ហាជំងឺកូវីដ-១៩ ត្រូវបានអាជ្ញាធរជាតិអប្សរាឆ្លៀតយកឱកាសនេះ រៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍នៅតំបន់អង្គរឡើងវិញ ក្នុងនោះរួមមាន ការរុះរើតូបលក់ដូរនៅតំបន់ខាងលិចអង្គរ រៀបចំសួនច្បារ និងដាំដើមឈើបន្ថែម ព្រមទាំងការស្ថាបនា និងកែលម្អផ្លូវថ្នល់ជាច្រើនកន្លែង ដើម្បីធ្វើយ៉ាងណាឱ្យមានការទាក់ទាញពីភ្ញៀវទេសចរជាតិ និងអន្ដរជាតិទៅទស្សនា ទាំងនៅខាងមុខអង្គរ និងក្នុងបរិវេណអង្គរ ក្នុងនោះមានការដាំផ្កា រៀបចំផ្លូវដើរលំអរដោយដើមឈើ និងផ្កាភ្ញីគ្រប់ប្រភេទ។

អាជ្ញាធរជាតិអប្សរា សង្ឃឹមថា ការងារអស់ទាំងនេះ នឹងអាចទាក់ទាញភ្ញៀវទេសចរឲ្យត្រឡប់មកទស្សនាតំបន់អង្គរឡើងវិញនៅពេលវិបត្តិកូវីដ-១៩ត្រូវបិទបញ្ចប់៕
អត្ថបទ៖ គឿន វេត
ចុចអាន៖ និស្ស័យស្នេហ៍សេសាន រមណីដ្ឋានបង្កើតថ្មីលើផ្ទៃដី ៦ ហិតា សម្រេចបាន ៤០ ភាគរយ
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


