ព័ត៌មានជាតិ
ប្រទះឃើញសពក្មេងស្រីជំទង់ អណ្ដែតទឹក ពីរថ្ងៃក្រោយលង់ទឹកស្ទឹង
បន្ទាប់ពីកំលាំងទាំង ៣ និងអាជ្ញាធរមូលដ្ឋានបានស្វែងរកសពក្មេងស្រីជំទង់ម្នាក់ ដែលបានលង់ទឹកស្ទឹងសិរីសោភ័ណ ស្លាប់២ថ្ងៃ ដល់ខួបសពបានអណ្តែតឡើងរកឃើញហើយទឹកហូរគួចសពចំងាយប្រហែល ១ គីឡូម៉ែត្រពីកន្លែងកើតហេតុ។

ហេតុការណ៍លង់ទឹក បានកើតឡើង នៅរសៀលម៉ោង ៣ ថ្ងៃទី ៦ ខែតុលា ស្ថិតក្នុងភូមិចកខាងកើត ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន័យ។
ការស្វែងរកសពមានអ្នកចូលរួមអាជ្ញាធរក្រុង កងកម្លាំងកងពល ៥១ សឹករងខេត្ត ប៉ូលិសក្រុង អាវុធហត្ថក្រុង សឹករងក្រុង អាជ្ញាធរសង្កាត់ ភូមិ ប្រជាការពារ។ មុនពេលកើតហេតុលង់ទឹកស្ទឹង ក្មេងស្រី៤នាក់នាំគ្នាទៅលេងទឹកត្រូវទឹកគួយយកទៅបាត់ម្នាក់។

ក្រោយពីកើតហតុហើយនៅល្ងាច វេលាម៉ោង៤រសៀល គណៈបញ្ជាការឯកភាព ក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ហ៊ុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងមានកងកំលាំងទាំង៣ ក្នុងនោះមាន លោកវរសេនីយ៍ត្រីយ៉ាន់សុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងកំលាំងចំរុះជាច្រើននាក់ទៀត បាននាំគ្នារុករកស្វែងរកសព ចំនួន២ថ្ងៃទើបរកឃើញ។
សពក្មេង ស្រីមានឈ្មោះ រ៉េត សុខ នាង អាយុ១១ឆ្នាំ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នៅវេលាម៉ោង ៣រសៀលនោះសពក្មេងស្រីបាននាំក្មេង ស្រីចំនួន៤នាក់អាយុជាង១០ឆ្នាំ បាននាំគ្នាមកលេងទឹកនៅចំណុចចាក់ដីថ្មី មុនពេលបាត់ខ្លួនក្មេងស្រីទាំង៤នាក់កាន់ដៃគ្នាបណ្តែតខ្លួនមកកំពង់ទឹកប្រវ៉ែង ៥០ម៉ែត្រទាំងទឹកកំពុងគួចហូរខ្លាំង ពេលបណ្តែតខ្លួនមិនទាន់ដល់កំពុងទឹកផងសពក្មេងស្រីអស់ដៃក៏លែងដៃគ្នារៀងខ្លួន ៤នាក់បានគេចរួចពីសេចក្តីស្លាប់ ចំណែកសពក្មេងស្រីទឹកគួចយកទៅបាត់៕


អត្ថបទៈ វ៉ាន់ ណាង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


