ព័ត៌មានជាតិ
កាប់សម្លាប់លោកតាវ័យ៧១ឆ្នាំក្នុងរោងចាំចម្ការសមត្ថកិច្ចដាក់ការសង្ស័យលើស្ត្រីជាប្រពន្ធ
លោកតាចំណាស់ម្នាក់ បានដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ដោយជនមិនស្គាល់មុខកាប់ជាច្រើនកាំបិតស្ទើរសព្វផ្នែកខាងក្រោយ នៃខ្លួនប្រាណបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ២និង៣០រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ អាត់ សូត្រ អាយុ៧១ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅស្រុកពញ្ញាឭ ខេត្តកណ្តាល ។ បច្ចុប្បន្នជនរងគ្រោះ ស្នាក់នៅតែ២នាក់ស្ត្រីជាប្រពន្ធមានឈ្មោះ ណាត នី អាយុជាង៤០ឆ្នាំ មុខរបរដើរបេះផ្កាម្លិះអោយគេ ។ ចំណងប្តីប្រពន្ធអ្នកទាំង២ គឺរួមរស់នៅជាមួយគ្នាប្រមាណ១២ឆ្នាំកន្លងទៅហើយ ដោយពុំមានការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី ឬច្បាប់ទម្លាប់ឡើយ ហើយជីវិតគូររបស់អ្នកទាំង២ ក៏ពុំមានកូននោះដែរ ។ ស្ត្រីជាប្រពន្ធធ្លាប់មានប្តីដើម មានកូន២នាក់ ។ ឯបុរសជាប្តីធ្លាប់មានប្រពន្ធដើមមានកូន៥នាក់ ។

យោងតាមការរៀបរាប់របស់ស្ត្រីជាប្រពន្ធបានអោយដឹងថា នៅវេលាមុនម៉ោងកើតហេតុ នាងបានសម្រាកនៅខាងក្នុងផ្ទះ តាំងពីក្បាលព្រលប់ម៉ោង៧យប់មកម្លេះ ។ លុះដល់ម៉ោងកើតហេតុ ខណៈបុរសជាប្តីសម្រាកនៅខាងក្រៅ ក៏ស្រាប់តែមានលឺសម្លេងប្រទូស្តសារាយគ្នា ។ មិនបានប៉ុន្មាន នាងក៏ចេញមកមើល ក៏ឃើញមានស្រមោលមនុស្សប្រុសម្នាក់រត់ចេញពីផ្ទះនាង ហើយរត់ចូលទៅមាត់ស្រះទឹកនៅក្បែរនោះ ។ ភ្លាមនោះ នាងមិនបានដេញតាមឡើយដោយចូលទៅបើកមុងមើល ក៏ស្រាប់តែឃើញបុរសជាប្តីដេកក្នុងថ្លុកឈាមនៅលើគ្រែ ។

ស្ដ្រីជាប្រពន្ធបន្តថា ដោយផ្ទះនាងនៅដាច់ស្រយាលនៅខាងក្នុងតែឯង នាងក៏បានរត់ឡើងមកលើផ្លូវធំ ដើម្បីរកគេឯងអោយជួយ ដោយសភាពភ័យស្លន់ស្លោរ និងយំស្រែកផង ។ ពេលនោះ ក៏ជួបជាមួយអ្នកបង់ត្រីម្នាក់ក៏បានសុំអោយគេទៅជួយមើល ហើយបុរសជាអ្នកបង់ត្រី ក៏ទាក់ទងទៅកាន់ប្រជាការពារសង្កាត់អោយចុះទៅជួយមើលដល់ផ្ទះតែម្តង លុះពេលទៅដល់ទើបដឹងថា បុរសជាប្តីបានស្លាប់ហើយ ។
បន្ទាប់ពីដឹងថាជនរងគ្រោះបានស្លាប់ហើយនោះ បុរសជាប្រជាការពារក៏រាយការណ៍បន្ត ទៅកាន់នគរបាលមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ពិនិត្យ ។ ដោយទទួលបានព័ត៌មានហើយនោះ កម្លាំងនគរបាលប៉ុស្តិ៍ នគរបាលខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថ ពិសេសនគរបាលផ្នែកកោសល្យវិច័យ បានចុះដល់ទីតាំងកើតហេតុ តាំងពីវេលាយប់កើតហេតុដើម្បីពិនិត្យ ។

អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលផែនយុត្តិធម៌ លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត បានប្រាប់អោយដឹងថា បន្ទាប់ពីការចុះពិនិត្យជាក់ស្តែងនៅជុំវិញកន្លែងកើតហេតុក៏ដូចជា បានសាកសួរនាំលើស្ត្រីជាប្រពន្ធរួចមក សមត្ថកិច្ចសម្រេចធ្វើការនាំខ្លួននាងទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាល ជាបណ្តោះអាសន្ន ដើម្បីសាកសួរនាំបន្តទៀត ដោយក្នុងនោះដែរ លោកអធិការរងបញ្ជាក់ថា សមត្ថកិច្ចកំពុងដាក់ការសង្ស័យលើស្ត្រីជាប្រពន្ធ ថាអាចមានការជាប់ពាក់ព័ន្ធនឹងការស្លាប់របស់បុរសជាប្តី ។ ប៉ុន្តែយ៉ាងណាមិញនោះ សមត្ថកិច្ចមិនទាន់កំណត់បាន១០០ភាគរយ ថានាងជាអ្នកប្រព្រឹត្តិមែន ឬយ៉ាងណាឡើយ រង់ចាំសមត្ថកិច្ចបន្តការសាកសួរអោយបានច្បាស់លាស់១០០ភាគរយតាមនីតិវិធីបន្តទៀតសិន ។
ជុំវិញករណីឃាតកម្មដដែលនេះក៏ពុំទាន់ដឹងថា អាចនឹងមានជនទី៣ ជាអ្នកសម្លាប់លោកតាចំណាស់ខាងលើ ឬយ៉ាងណានៅឡើយដែរ រង់ចាំសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវអោយបានល្អិតល្អន់បន្តទៀតសិន ។

សូមបញ្ជាក់ថា សពជនរងគ្រោះ គឺត្រូវជនសង្ស័យកាប់ផ្នែកខ្នងជាច្រើនកាំបិត ពិសេសគឺមានស្នាមកាប់ត្រូវនឹងកញ្ចឹង ក មួយកាំបិតយ៉ាងជ្រៅផងដែរ បណ្តាលអោយជនរងគ្រោះ ហូរឈាមច្រើនដល់ដាច់ខ្យល់ស្លាប់តែម្តងទៅ ។
យ៉ាងណាមិញ បន្ទាប់ពីសមត្ថកិច្ចធ្វើការពិនិត្យវិច័យលើសាកសពរួចមក សពត្រូវបានទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈដែលស្ត្រីជាប្រពន្ធចុង នៅជាប់ក្នុងការសាកសួរនៅឡើយ ដោយមិនទាន់ដឹងថា អាចនឹងមានជាប់ពាក់ព័ន្ធនឹងការស្លាប់ ឬអត់នៅឡើយនោះទេ ។
ជុំវិញអំពើឃាតកម្មដ៏សាហាវខាងលើនេះ បើតាមការអោយដឹងពីអ្នកភូមិក្បែរតំបន់អោយដឹងថា លោកតាខាងលើ ជាមនុស្សចំណាស់ហើយស្លូតបូត មិនដែលមានចេះមានទំនាស់ឈ្លោះទាស់ទែងជាមួយនណារឡើយ ។ អ្នកភូមិបន្តថា បច្ចុប្បន្ននេះ គាត់ក៏ពុំមែនជាមនុស្សមានទ្រព្យធនអីឡើយ គឺដើរបេះបន្លែត្រកួនលក់ តិចតួចគ្រាន់លក់ដូរជាថ្នូរនឹងប្រាក់ចិញ្ចឹមក្រពះប៉ុណ្ណោះ ដល់ពេលមានគេសម្លាប់គាត់បែបហ្នឹង មិនដឹងថា អ្នកដែលសម្លាប់គេប៉ងយកអ្វីពីគាត់ឡើយ ហើយក៏មិនដឹងថា បុគ្គលនោះជានណារដែរ ៕
អត្ថបទ៖ លីហេង
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


