Connect with us

ព័ត៌មានជាតិ

និស្សិត​១២ នឹង​ប្រកួតប្រជែង​ដណ្តើម​ជ័យលាភី​ក្នុង​កម្មវិធី​ថ្នាល​បណ្តុះ​អាជីវកម្ម​កម្ពុជា​សម្រាប់​ការអភិវឌ្ឍ​ផលិតផល​ចំណីអាហារ

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រុម​និស្សិត​ចំនួន ១២ ក្រុម​មកពី​សកល​វិទ្យាល័យ​ចំនួន ២ គឺ​សកល​វិទ្យាល័យ​ជាតិ​បាត់ដំបង និង​សកល​វិទ្យាល័យ​ជាតិ​មានជ័យ បាន​ចូលរួម​ប្រកួត​ដណ្តើម​ជ័យ លា​ភី​ក្នុង​កម្មវិធី​ថ្នាល​បណ្តុះ​អាជីវកម្ម​កម្ពុជា​សម្រាប់​ការ​អភិវឌ្ឍ​ផលិតផល​ចំណីអាហារ Cambodia Business Incubation for Food Product Development (CBI-Food) ដែល​កម្មវិធី​នេះ​នឹង​ផ្តល់ឱកាស​ឲ្យ​ក្រុម​និស្សិត​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​គោលដៅ​បន្ត​និង​ពង្រឹង​ការអភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​កែច្នៃ​ចំណីអាហារ​ប្រកបដោយ គុណភាព​សមត្ថភាព​ខ្ពស់ ភាព​ច្នៃប្រឌិត ស្មារតី​សហគ្រិនភាព​និង​នវានុវត្តន៍ សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​។

​កម្មវិធី​ថ្នាល​បណ្តុះ​អាជីវកម្ម​កម្ពុជា​សម្រាប់​ការអភិវឌ្ឍ​ផលិតផល​ចំណីអាហារ Cambodia Business Incubation for Food Product Development (CBI-Food)” រៀបចំឡើង​នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​បាន​ថ្លែង​ក្នុង​កម្មវិធី​នោះ​តាម​ប្រព័ន្ធ​វីដេអូ​ថា​ ថ្នាល​បណ្តុះ​អាជីវ​កម្មស​ម្រាប់​ការ​អភិវឌ្ឍ​ផលិតផល​កែច្នៃ​ចំណីអាហារ​មាន​ច​រិត​លក្ខណៈ​ប្រកួតប្រជែង​ក្នុង​គោលដៅ​បន្ត​និង​ពង្រឹង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​កែច្នៃ​ចំណីអាហារ​ប្រកបដោយ​គុណ ភាព​សមត្ថភាព​ខ្ពស់ ភាព​ច្នៃប្រឌិត ស្មារតី​សហគ្រិនភាព និង​នវានុវត្តន៍ សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​។​

​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​បញ្ជាក់ថា ​រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​ផលិតផល​ចំណីអាហារ​ជា​ទំនិញ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ផ្គត់ផ្គង់​សេចក្តី​ត្រូវ​របស់​ប្រជាពលរដ្ឋ​ប្រចាំថ្ងៃ​តាមរយៈ​នេះ​ផលិតផល​ទាំងអស់​ទាមទារ​ចាំបាច់​ត្រូវមាន​គុណភាព​និង​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​ដូចនេះ​កម្ម​វី​ធី​ថ្នាល​បណ្តុះ​អាជីវ​កម្មនេះ ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​ជ្រោមជ្រែង​និង​លើកកម្ពស់​សហគ្រិន​វ័យក្មេង​នៅ​កម្ពុជា​ដើម្បី​មានឱកាស​ក្នុង​ការ​បង្ហាញ​សមត្ថភាព​ការបង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី​និង​ការ​អភិ វ​ឌ្ឍ​ផលិតផល​ចំណីអាហារ​ឲ្យ​មាន​គុណភាព​ខ្ពស់​និង​នវានុវត្តន៍​ស្របតាម​ស្តង់ដារ​កម្ពុជា​និង​អន្តរជាតិ​។

លោក​ទេសរដ្ឋមន្ត្រី​បន្ថែម​ថា ​ការ​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​នេះ​ជា​សកម្មភាព​ដែលមាន​លក្ខណៈ​ស្រប​និង​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​ដូចជា​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤, ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣,​គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥, សេចក្តី​ព្រាង​គោលនយោបាយ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​និង​មធ្យម​ឆ្នាំ​២០២២-២០២៦, ផែនទី​បង្ហាញ​ផ្លូវ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា​ឆ្នាំ​២០៣០ ដែលមាន​គោលដៅ​បន្ត​និង​ពង្រឹង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​សមត្ថភាព​ខ្ពស់ ភាព​ច្នៃប្រឌិត ស្មារតី​សហគ្រិន និង​នវានុវត្តន៍​ដើម្បី​ចូលរួមចំណែក ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​។

​លោក ឈា ឡាយ​ហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច​និង​មធ្យម​បាន​ឲ្យ​ដឹង​ថា ​កម្មវិធី​ប្រកួតប្រជែង​នេះ​មាន​សមាសភាព​ចូលរួម​ពី​ក្រុម​និស្សិត​ចំនួន​១២​ក្រុម​មកពី សកល​វិទ្យាល័យ​ចំនួន​២​គឺ​សកល​វិទ្យាល័យ ជាតិ​បាត់ដំបង​និង​សកល​វិទ្យាល័យ​ជាតិ​មានជ័យ​ដោយ​ផ្តល់​ឱកាស​ឲ្យ​ក្រុម​និស្សិត​បាន​ចូលរួម​ប្រកួតប្រជែង​ដើម្បី​ទទួល​បាន ជ័យ​លាភី​ក្នុង​នោះ​សម្រាប់​លេខ​១​ទទួលបាន​ប្រាក់រង្វាន់​១៤​លាន​រៀល​,​លេខ​២​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​១០​លាន​រៀល​និង​លេខ​៣​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​៦​លាន​រៀល​។

គួរ​បញ្ជាក់​ថា ​កម្មវិធី​ថ្នាល​បណ្តុះ​អាជីវកម្ម​កម្ពុជា​សម្រាប់​ការអភិវឌ្ឍ​ផលិតផល​ចំណីអាហារ Cambodia Business Incubation for Food Product Development (CBI-Food)” ឆ្នាំ​២០២១ ត្រូវបាន​រៀបចំឡើង​ក្រោម​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ជាមួយ​ទីភ្នាក់ងារ​សហ ប្រតិបត្តិការ​អន្តរជាតិ​អាល្លឺម៉ង់ (GIZ) ស្តីពី​ការអភិវឌ្ឍ​វិស័យ​សហគ្រាស​ធុន​តូច​និង មធ្យម ព្រមទាំង​មាន​កិច្ចសហការ​គាំទ្រ​ជាមួយ​សកល​វិទ្យាល័យ​ជាតិ​បាត់ដំបង​សកល វិទ្យាល័យ​ជាតិ​មានជ័យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (FASMEC) និង​សមាគម​មូលនិធិ​សម្តេច​តេ​ជោ​៕

ដោយ ​៖ ​ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម