ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ៖ សុវត្ថិភាពពលរដ្ឋ ពិសេសនិស្សិតខ្មែរ កំពុងមានវត្តមាននៅអ៊ីស្រាអែល ជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសនិស្សិតខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ការបញ្ជាក់នេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨” នាព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមសម្ដេចផ្ទាល់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយគ្រួសារសពនិស្សិតខ្មែរម្នាក់ ឈ្មោះ ចាន់ ឧត្ដម ដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ប្រយុទ្ធគ្នារបស់កងទ័ពអ៊ីស្រាអែល និងកងទ័ពហាម៉ាស់ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនជនរួមជាតិ ជាពិសេសនិស្សិតខ្មែរកំពុងសិក្សានៅប្រទេសអ៊ីស្រាអែលថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ទាំងយប់ ទាំងថ្ងៃ។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះថា «ខ្ញុំសុំយកឱកាសនេះបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតរបស់យើង ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រែអែល ក៏ដូចជាគ្រួសាររបស់ខ្លួននៅប្រទេសកម្ពុជាថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង នៅប្រទេសអ៊ីស្រាអែល ជាពិសេសនិស្សិតរបស់យើង គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល ដែលយើងបានខិតខំបន្តជាប់ជាប្រចាំ ទាំងយប់ ទាំងថ្ងៃ ដើម្បីធានា និងសហការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់យើង ជាពិសេសនិស្សិតរបស់យើងនៅទីនោះ បានទទួលនូវការការពារ និងទទួលបាននូវសុវត្ថិភាពរបស់ខ្លួន»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


