ព័ត៌មានជាតិ
គយបញ្ចុះតម្លៃពន្ធ លើរថយន្តគ្មានពន្ធ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំ តាមម៉ូដែលឆ្នាំ
អគ្គនាយកដ្ឋានគយ និង រដ្ឋាករ បានសម្រេចបញ្ចុះតម្លៃពន្ធគយពី ១០ ដល់ ២០% លើរថយន្តដែលមិនទាន់បង់ពន្ធអាក រដែលមានស្រាប់នៅក្នុងប្រទេស។ យោងតាមសេចក្តីជួនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី១២ ខែតុលា បានឱ្យដឹងថា ការសម្រេចបញ្ចុះពន្ធគយនេះ ដោយសារតែពិនិត្យឃើញមានរថយន្តមួយចំនួន ជាពិសេសប្រភេទរថយន្តដែលមានឆ្នាំ ម៉ូដែល ក្រោមឆ្នាំ២០១៦ មានសភាពចាស់ ហើយម្ចាស់មានបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុក្នុងការបំពេញកាតព្វកិច្ចពន្ធ និងអាករ និងដើម្បីជំរុញឱ្យដំណើរការបង់ពន្ធអាករលើរថយន្តមានស្រាប់ក្នុងប្រទេសកាន់តែមានភាពរលូនប្រកបដោយសមធម៌។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបន្តថា សម្រាប់រថយន្តគ្មានពន្ធ និងអាករនាំចូលមានស្រាប់ក្នុងប្រទេស ត្រូវបន្ធូរបន្ថយតម្លៃគិតពន្ធគយតាមឆ្នាំម៉ូដែល ៣ ប្រភេទ ក្នុងនោះសម្រាប់រថយន្តឆ្នាំម៉ូដែល ចាប់ពីឆ្នាំ២០១៥ ចុះបន្ថយតម្លៃពន្ធ ២០%។ សម្រាប់រថយន្តឆ្នាំម៉ូដែល ចាប់ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០១៨ បន្ថយតម្លៃពន្ធ ១៥% និងសម្រាប់រថយន្ត ឆ្នាំម៉ូដែល ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ បន្ថយពន្ធ ១០%។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបញ្ជាក់ទៀតថា ចំពោះរថយន្តស្ទួចធុនធ្ងន់ ដែលមានទម្ងន់សុទ្ធលើសពី ២០ តោនត្រូវបានលើកលែងការតម្រូវឱ្យកែចង្កូតពីស្តាំ ទៅ ឆ្វេង។
កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និង រដ្ឋាករបានអំពាវនាវ និងលើកទឹកចិត្តដល់ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០%។ ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ រួសរាន់ចូលមកតម្កល់ប្រាក់ពន្ធ និងអាករ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០% និងរថយន្តចង្កូតស្តាំត្រូវកែចង្កូតពីស្តាំមកឆ្វេងឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ បានបន្តថាចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រថយន្តចង្កូតឆ្វេងគ្មានពន្ធនឹងត្រូវឱ្យបង់ពន្ធអាករពេញលេញ ដោយពុំមានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករទៀតឡើយ។ នៅពេលផុតឱសានវាទ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបានត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល៕
អត្ថបទ៖ សំអឿន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ