ព័ត៌មានជាតិ
ដឹងប្រវត្តិរថយន្ត Rolls-Royce មុនចេញលក់បានមួយគ្រឿង បង្កប់ទស្សនៈស៊ីជម្រៅ
នរណាក៏ដឹងថារថយន្ត Rolls-Royce មិនមែនមនុស្សគ្រប់គ្នាសុទ្ធអាចជិះបាននោះទេ ដែលអាចនិយាយបានថារថយន្តនេះគឺសម្រាប់ត្រកូលអភិជនឬគហបតី ដែលជាអ្នកមុខអ្នកមាត់តំណាងប្រទេស ទើបស័ក្កសមកំពូលរថយន្តប្រណិតនេះ។

កម្ពុជាថ្មីនាំយកគំនិតទស្សនៈនិងរឿងរ៉ាវផ្សេងៗជុំវិញការអភិវឌ្ឍរថយន្ត Rolls-Royce៖
សំដីមួយម៉ាត់របស់ Sir Henry Royce ធ្វើឲ្យ Rolls-Royce រក្សាឈ្មោះល្បីសុសសាយ
Rolls-Royce បានក្លាយជារថយន្តដ៏លេចធ្លោនិងជាទីចាប់អារម្មណ៍ពីមនុស្សម្នាគ្រប់ទិសទី ដោយសារភាពប្រណិតលេចធ្លោដាច់គេ។ ការរចនាច្នៃប្រឌិតបង្កើតបានរថយន្ត Rolls-Royce គឺស្ថិតនៅក្រោមគោលគំនិតនិងទស្សនៈអភិវឌ្ឍយូរអង្វែងរបស់ស្ថាបនិករថយន្តនេះ។
លោក Sir Henry Royce ជាស្ថាបនិកក្រុមហ៊ុនរថយន្ត Rolls-Royce បានលើកទស្សនៈលើការអភិវឌ្ឍន៍រថយន្ត Rolls-Royce ថា “Take the best that exists and make it better” ដែលមានន័យថា “យករបស់ល្អបំផុតដែលមានមកធ្វើជាគំរូ ហើយធ្វើឲ្យបានល្អជាង បើមិនមានចូររចនាបង្កើតថ្មី”។
ទ្រឹស្ដីរបស់លោក Sir Henry Royce បានក្លាយជាអត្តសញ្ញាណរបស់ Rolls-Royce ដើម្បីយកមកអភិវឌ្ឍរថយន្ត Rolls-Royce ឲ្យមានភាពលេចធ្លោដាច់គេ។
Rolls-Royce រថយន្តសម្រាប់ត្រកូលអភិជន ឯតៃកុងបើកបរក៏មិនធម្មតាដែរ
ជារថយន្តសម្រាប់ត្រកូលអភិជន ការជ្រើសរើសតៃកុងបើកបររថយន្តដ៏អស្ចារ្យនេះ ត្រូវសម្រិតសម្រាំងជាមួយអ្នកដែលមានបុគ្គលិកលក្ខណៈដ៏ល្អឥតខ្ចោះ។
ម្ចាស់ដែលធ្វើដំណើរជាមួយរថយន្ត Rolls-Royce ប្រៀបបីដូចកំពុងជិះនៅលើកម្រាលព្រំទិព្វអីចឹង ដូច្នេះតៃកុង ត្រូវមានការទទួលខុសត្រូវខ្ពស់ទាំងសុជីវធម៌ និងបច្ចេកទេសក្នុងការបើកបរដោយមិនមែនផ្តោតតែលើការធ្វើដំណើរទៅ ដល់គោលដៅតែមួយមុខនោះទេ។
តើការផលិតរថយន្ត Rolls-Royce មួយគ្រឿងៗត្រូវចំណាយពេលយូរប៉ុណ្ណាដែរ?
ដូចដឹងស្រាប់ហើយ រថយន្ត Rolls-Royce មួយៗគឺខុសគ្នា ពីព្រោះរថយន្ត Rolls-Royce ត្រូវបានច្នៃទៅតាមការកុម្ម៉ង់របស់អតិថិជន។ អាចនិយាយបានថា តិចបំផុតក៏ត្រូវប្រើពេល ៣៦០ ម៉ោងដែរដើម្បីផលិតរថយន្តបានមួយគ្រឿង ប៉ុន្តែពេលវេលាអាចប្រែប្រួលផ្អែកលើធាតុផ្សំបន្ថែមដែលអតិថិជនចង់បាន។ ជាធម្មតាគឺវាចំណាយពេលយូរជាងនេះ ដោយសារតែការច្នៃកុម្ម៉ង់បន្ថែម។
និយាយពីរថយន្ត Rolls-Royce តើការរចនារថយន្ត Rolls-Royce ផ្ដោតលើចំណុចសំខាន់អ្វីខ្លះ?
Rolls-Royce គ្មានគូប្រកួតប្រជែងទេនៅលើលោក។ ការរចនាគ្រប់ម៉ូដែលរថយន្ត Rolls-Royce ឈរលើគោលគំនិតមួយថាតើរថយន្តនោះជារថយន្តដូចម្ដេច ហើយបន្ទាប់មកត្រូវផ្ដោតលើភាពឥតខ្ចោះលើគ្រប់ផ្នែកទាំងអស់មិនថាខាងមុខ ខាងក្រោយ ឬពីចំហៀង។
តើផ្នែកណាខ្លះដែលធ្វើឲ្យរថយន្ត Rolls-Royce ខុសប្លែកពីរថយន្តផ្សេងទៀត?
គ្រប់ផ្នែកនៃការឌីហ្សាញនៃរថយន្ត Rolls-Royce សុទ្ធតែបង្កប់គោលគំនិតដ៏ស៊ីជម្រៅ។ ជាក់ស្តែងទេវរូប Spirit of Ecstasy ជានិមិត្តរូបនៃរថយន្ត Rolls-Royce ដែលមានរឿងព្រេងដំណាលមានទំនាក់ទំនងជាមួយសហស្ថាបនិករបស់រថយន្ត Rolls-Royce។
ប៉ុន្តែវាគ្រាន់តែជារឿងតំណាល ឬជារឿងព្រេងប៉ុណ្ណោះ ហើយក៏មិនអាចបញ្ជាក់ថាវាជារឿងពិត ឬជារឿងប្រឌិតនោះដែរ ។ ដោយឡែករឿងមួយទៀតគឺការដាក់ឈ្មោះរថយន្តម៉ូដែល Ghost (ប្រែថាខ្មោច) ហេតុអ្វីបានជា Rolls-Royce ដាក់ឈ្មោះរថយន្តរបស់ខ្លួនថា Ghost ដូច្នេះ? ក៏មិនអាចមានការបញ្ជាក់ពីមូលហេតុថាយ៉ាងម៉េចនោះដែរ ប៉ុន្តែតាមរឿងដំណាល ការហៅឈ្មោះរថយន្តថា Ghost នោះ ក៏ព្រោះថារថយន្តនោះមានសំឡេងស្ងាត់មែនទែន ដែលធ្វើឲ្យមនុស្សទូទៅគិតថា វាជាខ្មោច ដែលទាំងអស់នេះសុទ្ធតែជាផ្នែកមួយនៃប្រវត្តិរបស់រថយន្ត Rolls-Royce៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
–
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


