ព័ត៌មានជាតិ
ចាន់ វឌ្ឃនាកា និយាយពីបញ្ហាសុខភាព ក្រោយឆ្លងកូវីដ-១៩
ក្រោយពីឆ្លងជំងឺកូវីដ-១៩រួចមក ថ្ងៃនេះកីឡាករបាល់ទាត់ ចាន់ វឌ្ឃនាកា មានភាពធូរស្រាលប្រសើរឡើងច្រើនហើយ ក្រោយពីមានការជួយមើលថែដិតដល់ពីសំណាក់ក្រុមគ្រូពេទ្យ ថ្នាក់ដឹកនាំ និងសហព័ន្ធបាល់ទាត់កម្ពុជា។

នេះបើតាមការបញ្ជាក់ពីកីឡាកររូបនេះផ្ទាល់បាននិយាយថា ជាដំបូងខ្ញុំសូមអរគុណដល់ប្រមុខថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ មន្រ្តីសហព័ន្ធបាល់ទាត់កម្ពុជា ដែលស្វះស្វែងជួយសម្រួល និងយកចិត្តទុកដាក់ព្យាបាលយើងនៅទីនេះ និង អរគុណដល់បងប្អូន អ៊ំ ពូមីង យាយតា ដែលបានជូនពរបារម្ភដល់ពួកយើង ស្ថានភាពពួកយើងចាប់ផ្ដើមប្រសើឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពេលនេះពួកយើងកំពុងតែមានសុខភាពល្អឡើងវិញ ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់គ្រូពេទ្យនៅទីនេះ ២៤ម៉ោងលើ២៤ម៉ោង ខ្ញុំនឹងប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ សូមបងប្អូន អ៊ំ ពូមីង យាយតា ទាំងអស់បន្តអនុវត្តនៅវិធានការណ៍៣កុំ៣ការពារឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លើសពីនេះ បើតាមការLive របស់ក្រុមកាងារជម្រើសជាតិ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា សមាជិកទាំង៦នាក់ នៃក្រុមជម្រើសជាតិកម្ពុជា បានវិជ្ជមានកូវីដ១៩ អំឡុងការប្រកួតនៅ ប៉ារ៉ែន ដែលក្នុងនោះរួមមាន កួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា អៀន ពិសី និង ចាន់ វឌ្ឍនាកា ហើយក៏មានកីឡាករមួយចំនួនទៀតបានជាប់ពាក់ព័ន្ធ បាននិងកំពុងធ្វើចត្តាឡីស័កផងដែរ៕



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


