Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្តាល ណែនាំឱ្យសមត្ថកិច្ចត្រួតពិនិត្យរកសារធាតុញៀន ដល់អ្នកបើកបរដឹកខ្សាច់ និងដី

បានផុស

នៅ

អាជ្ញាធរ​ខេត្តកណ្តាល ​បានធ្វើ​ការណែនាំ​ឱ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​រកសារ​ធាតុ​ញៀន​ដល់​អ្នកបើកបរ​ដឹក​ខ្សាច់​ និង​ដឹក​ដី​នៅ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការពិនិត្យ ការដឹកជញ្ជូន ការធ្វើ អាជីវកម្ម​ធនធាន​រ៉ែ ជាមួយ​ប្រជាពលរដ្ឋ​ដែល​ប្រកបមុខរប​ប​អាជីវកម្ម​រ៉ែ ដឹក​ដី ដឹក​ខ្សាច់ គ្រួស នៅក្នុង​ស្រុក​ខ្សាច់កណ្តាល​ និង​ស្រុក​ល្វាឯម ​នៅ​ព្រឹក​ថ្ងៃទី​១៨​តុលានេះ លោក ណុប ដា​រ៉ា អភិបាលរង​ខេត្តកណ្តាល​ ​បាន​ជំរុញដល់​អាជ្ញាធរ​នៃ​ស្រុក​ទាំងពីរ ត្រូវ​ត្រួតពិនិត្យរាល់​ការដឹក ខ្សាច់ ដឹក​ដី​ ត្រូវ​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ដឹក​កុំ​ឲ្យ​ហុយ និង​ជ្រុះ​ខ្សាច់​មកលើ​ផ្លូវ ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​។

​លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍ថា​« រាល់​ដឹកជញ្ជូន​ខ្សាច់ ក្រួស និង​ដី ម្ចាស់​អាជីវកម្ម​ត្រូវ​ណែនាំ​ដល់​អ្នក​ដឹក ត្រូវ​លាង​សម្អាត​កង់ឡាន​ឲ្យ​បាន​ស្អាត​ពេល​ចេញពី​ដេប៉ូ ត្រូវ​គ្រប​ឲ្យ​បាន​ជិត​ល្អ កុំ​ដឹង​លើក​ទម្ងន់ បើកបរ​ដោយ​ក្រមសីលធម៌​»​។ ជាងនេះទៅទៀត លោក​អភិបាលរង​ខេត្ត​បានស្នើ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ ត្រូវ​កំណត់​អត្តសញ្ញាណ​អ្នកបើករថយន្ត​ដឹក​ខ្សាច់ ដឹក​ដី ឲ្យ​បានច្បាស់លាស់​ស្របតាម​ច្បាប់ ត្រូវមាន​ប័ណ្ណបើកបរ និង​ត្រូវ​ត្រួតពិនិត្យ​រកសារ​ធាតុ​ញៀន​ផងដែរ​។

​ក្នុងឱកាស​នោះដែរ លោក ណុប ដា​រ៉ា បាន​សំណូមពរ​ដល់ប្រជាពលរដ្ឋ​ និង​អ្នកបើក​ឡាន​ដឹក​ខ្សាច់ ដឹក​ដី​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល ពិសេស​វិធានការ​ការពារ​កូ​វីដ​-១៩ សម្ដេច​អគ្គមហាសេនាធិបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​៖ ៣ ការពារ និង ៣ កុំ ឲ្យ​បាន​គ្រប់ៗ​គ្នា​៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម