ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ឱ្យចាប់ឱកាសពីថៃ ដើម្បីបើកជើងហោះហើរ និងទេសចរណ៍
ការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសារជាសម្លេង ដែលត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចតេជោបានមានប្រសាសន៍ថា បើយើងមិនបើកឡើងវិញទេ ការស្លាប់ដោយសេដ្ឋកិច្ច ប្រហែលជាស្លាប់ដោយលំបាកជាងកូវីដទៅទៀត ប៉ុន្តែឥឡូវនេះយើងបានឃើញស្ថានភាពបានថយចុះនៅក្នុងប្រទេសរបស់យើង។ ជាមួយគ្នានោះសម្ដេចបានស្នើឱ្យលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ពិនិត្យមើលលើការបើកទេសចរណ៍ឡើងវិញ។

សម្ដេចតេជោបានអះអាងថា សម្ដេចបានទទួលលិខិត១ ដោយប្រទេសថៃបានដាក់ចេញចំនួន៤៦ ប្រទេស។ ក្នុងចំណោម ៤៦ប្រទេសនោះ មានកម្ពុជាផងដែរ ដែលអាចចេញចូលប្រទេសថៃបាន។ សម្ដេចបានបញ្ជាក់ថា ប្រសិនបើយ៉ាងដូច្នោះមែន យើងនឹងចាប់យកឱកាសនេះជាមួយថៃតែម្ដង។
បើតាមសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាមានប្រទេសខ្លះអត់មានទំនាក់ទំនងផ្លូវអាកាសទេ ប៉ុន្តែមានប្រទេសខ្លះ ដែលមានទំនាក់ទំនងផ្លូវអាកាស តែកម្ពុជាខ្លួនឯងជាអ្នកបិទដែរ ដោយសារតែពេលនោះមានការឆ្លងខ្លាំងពេក ហើយឥឡូវនេះ ការហោះហើររបស់យើងមានពីសាំងហ្គាពួរ ពីប្រទេសចិន និងកូរ៉េ ដូច្នេះប្រសិនបើថៃចាប់ផ្ដើមអនុវត្តលើបញ្ហានេះ យើងអាចចាប់ផ្ដើមជាមួយថៃតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន អះអាងថា យើងទៅថៃ គេមិនឱ្យធ្វើចត្តាឡីស័ក ថៃមកយើងក៏យើងមិនឱ្យធ្វើចត្តាឡីស័ក ដូច្នេះយើងអាចចាប់ផ្ដើមបើកការហោះហើរឡើងវិញ។ ដូច្នេះទេសចរបើមកដល់ថៃ គឺអាចមកដល់កម្ពុជា ក្នុងពេលដែលយើងមានគោលការណ៍ វីសាមួយប្រើបានពីរប្រទេសរួចទៅហើយ។ យើងអាចទាញអ្នកវិនិយោគ និងអ្នកទេសចរពីប្រទេសថៃផង ពីបណ្ដាប្រទេសផ្សេងៗចូលមកប្រទេសថៃដែរ។ សម្តេចមានប្រសាសន៍ថា ត្រូវពិចារណាលើបញ្ហានេះឱ្យបានរហ័ស ហើយត្រូវចាប់យកឱកាសពិសេសដែលយើងមាន។
ជាមួយគ្នានោះ សម្ដេចប្រមុខរាជរដ្ឋាភិបាល បានឱ្យរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ពិនិត្យមើលលទ្ធភាព នៃការបើកឡើងវិញនូវផ្លូវអាកាសជាមួយទីក្រុងកូឡាឡាំពួរ ជាមួយទីក្រុងហ្សាកាតា ជាមួយឥណ្ឌូនេស៊ី និងហ្វីលីពីន មកកម្ពុជាផងដែរ។ សម្ដេចតេជោអះអាងថា មកដល់ពេលនេះយើងបានគ្រប់គ្រងករណីរីករាលដាលបានល្អហើយ ហើយយើងក៏បានកាត់បន្ថយពេលវេលានៃការធ្វើចត្តាឡីស័កផងដែរ ដែលនេះ គឺជាផ្នែកមួយនៃការទាក់ទាញ ហើយឈានទៅដល់ការរៀបចំឡើងវិញនូវទេសចរណ៍សុវត្ថិភាព និងទេសចរណ៍វាក់សាំង។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ជាបទពិសោធន៍ កម្ពុជាបានអនុវត្តរួចហើយ គឺនៅពេលភ្ជុំបិណ្ឌ ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋដើរលេងក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌ តែក្រោយពេលភ្ជុំបិណ្ឌរួចមិនមានឃើញផ្ទុះនៃការរីករាលដាលនោះទេ។ ដូច្នេះមានន័យថា កូវីដមិនបានរីករាលដាលខ្លាំងនោះទេ ហើយនេះជាបទពិសោធន៍ ដើម្បីឈានទៅការបើកសាលារៀន ក៏ដូចជាបើកអាជីវកម្មឡើងវិញ។
បើនិយាយពីផលប៉ះពាល់ដែលបណ្ដាលមកពីកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កសិកម្ម និងឧស្សាហកម្ម នៅប្រទេសកម្ពុជាបើកពេញបន្ទុកតែម្ដង ប៉ុន្តែផ្នែកការងារ និងផ្នែកសេវា បានថមថយ ដោយសារតែផលប៉ះពាល់ពីការរឹតត្បិតសម្រាប់ប្រឆាំងកូវីដ-១៩ ហើយរហូតមកដល់ពេលនេះ ការចាក់វ៉ាក់សាំងរបស់យើងបានប្រមាណ ៨៥ ភាគរយនៃប្រជាពលរដ្ឋសរុប ១៦ លាននាក់ទៅហើយ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន