ព័ត៌មានជាតិ
កុមារ ២នាក់ ម្នាក់អាយុ ៣ឆ្នាំ និងម្នាក់ទៀតអាយុ ៥ឆ្នាំ លង់ទឹកស្រះស្លាប់
កុមារ ២នាក់ បានលង់ទឹកស្រះស្លាប់ ខណៈចុះលេងទឹកស្រះក្បែរផ្ទះរបស់ពួកគេ។ ហេតុការណ៍នេះ បានបង្កឲ្យ មានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្រុមទី៥ ភូមិប៉ោយរំជៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
តាមការបំភ្លឺពីឈ្មោះ ផល ដួង ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ត្រូវជាជីតា) បាននិយាយថា កាលពីវេលាម៉ោង ៤ល្ងាច រូបខ្លួនកំពុងនៅផ្ទះ ស្រាប់តែចៅជីដូនមួយឈ្មោះ លឿន វីត ភេទប្រុស អាយុ ៤ឆ្នាំ រត់មកប្រាប់ខ្លួន ថា អាពីរនាក់នោះលេងទឹកស្រះ លិចចូលក្នុងទឹកបាត់ហើយ។
ភ្លាមៗនោះខ្លួន និងគ្រួសារ ក៏ទៅកន្លែងស្រះទឹក ស្រាប់តែឃើញទ្រនាប់ជើង នៅមាត់ស្រះមួយចំហៀង និងអណ្ដែតទឹកមួយចំហៀង ឈ្មោះ ផល ដួង ក៏ចុះរាវតែរកមិនឃើញ ដោយសារទឹកជ្រៅ ទើបខ្លួនទៅរកសំណាញ់មកបង់ក្នុងស្រះ ក៏រកឃើញសពចៅឈ្មោះ លឿន ចិត្ត មុន។ ក្រោយមកទើបរកឃើញសពឈ្មោះ ដួង ថៃ ម្នាក់ទៀត រួចក៏ស្រង់យកមកផ្ទះ ដាក់នៅលើគ្រែឆ្អើរភ្លើង នៅតែមិនដឹងខ្លួន ដោយពួកគេទាំងពីរនាក់បានស្លាប់បាត់ហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ចតែម្ដង។
ក្រោយពីពិនិត្យកន្លែងកើតហេតុ និងសពកុមារទាំង ២នាក់នេះរួចមក ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា កុមារឈ្មោះ លឿន ចិត្ត ភេទប្រុស អាយុ ៣ឆ្នាំ នៅភូមិប៉ោយរំជៃ ឃុំរូងជ្រៃ ស្រុកថ្មគោល និងកុមារឈ្មោះ ដួង ថៃ ភេទប្រុស អាយុ ៥ឆ្នាំ នៅភូមិប៉ោយរំជៃ ជារូងជ្រៃ ស្រុកថ្មគោលដូចគ្នា ពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ដោយសារពួកគេចុះលេងទឹកស្រះ បណ្ដាលឲ្យលង់ទឹកស្លាប់តែម្ដង។ បច្ចុប្បន្នសពកុមារទាំង ២នាក់ ត្រូវបានកម្លាំងជំនាញប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


