ព័ត៌មានជាតិ
ខេត្តសៀមរាម រៀបគម្រោងសាងសង់រចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុង
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ខ្សែនៅក្រុង ខេត្តសៀមរាប ជាមួយអង្គភាពសាងសង់ សំដៅស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈម សំណូមពរ ក៏ដូចជាផ្ដល់អនុសាសន៍នានា ដើម្បីធានាឲ្យសំណង់មានគុណភាព ខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេស នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តសៀមរាប។
កិច្ចប្រជុំនេះ មានការចូលរួមរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំក្រសួង គណៈអភិបាលខេត្ត ប្រធានគណៈកម្មាការខេត្ត អង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស មន្ត្រីជំនាញបច្ចេកទេស ក្រោមឱវាទក្រសួង និង ភាគីពាក់ព័ន្ធផងដែរ ហើយធ្វើឡើងក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញទាក់ទងនឹងបញ្ហាបច្ចេកទេស បញ្ហាប្រឈម និង សំណូមពរ របស់ក្រុមទទួលបន្ទុកការងារសាងសង់នីមួយៗ សំដៅស្វែងរកដំណោះស្រាយ ក៏ដូចជាផ្ដល់ អនុសាសន៍ នានា ដើម្បីធានាឲ្យកិច្ចដំណើរការសាងសង់ផ្លូវទាំង៣៨ខ្សែនេះ ប្រកបដោយគុណភាពខ្ពស់ ស្របតាមបទដ្ឋាន ស្តង់ដា បច្ចេកទេស និងសៀវភៅបន្ទុកធ្វើឲ្យបានរឹងមាំជាប់គង់វង្សយូរអង្វែង ។


លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះអង្គភាព សាងសង់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និង ប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ព្រមទាំងបានផ្ដាំផ្ញើឲ្យភាគីពាក់ព័ន្ធទាំងអស់ មានកិច្ចសហការ និង ពិភាក្សាគ្នា រិះរកបច្ចេកទេស ល្អៗ ដើម្បីសាងសង់សង់ផ្លូវទាំង៣៨ខ្សែនេះ ឲ្យកាន់តែមានគុណភាពខ្ពស់។ ក្នុងករណីការសាងសង់ កន្លងមកមិន ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវកែសម្រួលឲ្យត្រូវតាមបទដ្ឋានបច្ចេកទេសឡើងវិញ ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបនេះ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឬ រយៈពេលជាង ១១ខែ សម្រេចបាន៨៦%នៃ ទំហំការងារ សរុប (២% លឿនជាងផែនការ) គម្រោងនេះគ្រោងបញ្ចប់ ការស្ថាបនា នៅចុងខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ។
គួរកត់សម្គាល់ផងដែរថា៖ បញ្ហាប្រឈមនៅរដូវធ្លាក់ភ្លៀង និងវិបត្តិនៃជំងឺកូវីដ១៩ ក្នុងអំឡុងសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប មិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការអង្គភាពសាងសង់ឡើយ ដោយហេតុថាគ្រប់ អង្គភាពទាំងអស់ បានអនុវត្តទៅតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង សេចក្តីណែនាំរបស់ ក្រសួងសុខាភិបាលបានខ្ជាប់ខ្ជួន និង ខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម ដើម្បីជំរុញការងារស្ថាបនាឲ្យ សម្រេចតាមផែនការដែលបានគ្រោងទុក៕
អត្ថបទ៖ គឿនវេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី



