ព័ត៌មានជាតិ
រដ្ឋាភិបាលកម្ពុជា បន្តផ្តល់ថវិកាជូនពលរដ្ឋ៨គ្រួសារស្លាប់ព្រោះកូវីដនៅក្រុងខេមរភូមិន្ទ
កោះកុង ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅតែបន្តគិតគូរពីទុក្ខលំបាករបស់សមាជិកគ្រួសារសពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ សម្រាប់ដោះស្រាយផ្គត់ផ្គង់ជីវភាពគ្រួសារបន្ត ដោយគ្មានប្រកាន់និន្នាការអ្វីឡើយ។

គិតចាប់ពីថ្ងៃទី១២ ខែមិថុនា ដល់ត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១មូលដ្ឋានសង្កាត់ទាំង៣នៃក្រុងខេមរភូមិន្ទ មានប្រជាពលរដ្ឋស្លាប់ដោយសារជំងឺកូវីដចំនួន៨នាក់ហើយ ព្រោះតែការរីករាល់ជំងឺកូវីដ១៩ដែលជាក្តីបារម្ភរបស់មនុស្សគ្រប់រូបនាពេលបច្ចុប្បន្ន។

រសៀលថ្ងៃទី២៦ ខែតុលា ២០២១នេះ លោក សៀង កក្កដា អភិបាលរងក្រុងខេមរភូមិន្ទ គូសបញ្ជាក់ថា រាជរដ្ឋាភិបាល លោកស្រីមិថុនា ភូថង អភិបាលខេត្តកោះកុង និងអាជ្ញាធរក្រុងខេមរភូមិន្ទ សម្តែងនូវក្តីសោកស្តាយជាមួយសមាជិកគ្រួសារដែលបងប្អូន ម្តាយឪពុក យាយតា ស្លាប់ដោយសារជំងឺកូវីដ១៩ ត្បិតមានអ្នកខ្លះបានចាក់ថ្នាំវ៉ាក់សាំងបង្ការចំនួន២លើកហើយក៏ដោយ។

លោកអភិបាលរងក្រុងខេមរភូមិន្ទ វ័យក្មេងរូបនេះ បន្ថែមថា សកម្មភាពចុះផ្តល់ថវិការបស់រដ្ឋាភិបាលកម្ពុជានៅពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមិនប្រកាន់និន្នាការនយោបាយ មានឬក្រ អ្វីឡើយ។ តំណាងសមាជិកគ្រួសារសពក្នុង១គ្រួសារទទួលបានថវិកាចំនួន២លានរៀល។ បន្ថែមលើនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក៏គាំទ្រឧបត្ថម្ភថែមក្នុង១គ្រួសារទទួលបាន៥០ម៉ឺនរៀលទៀត។

រដ្ឋបាលខេត្តកោះកុង បង្ហាញថា ឈ្មោះអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ដែលត្រូវឧបត្ថម្ភជូនគ្រួសារសព ដូចជា៖ ទី១ ស៊ឹម ស្រីល័ក្ខ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ទី២ ផុក វុន ភូមិ១ សង្កាត់ដងទង់ ទី៣ សោម ញឹម ភូមិ៣ សង្កាត់ស្មាច់មាន័យ ទី៤ ម៉ៃ សារ៉ស់ ភូមិ៤ សង្កាត់ដងទង់ ទី៥ ជ គង់ ភូមិ១ សង្កាត់ដងទង់ ទី៦ សំ ឃន ភូមិ២ សង្កាត់ដងទង់ ទី៧ ចាន់ ភារៈ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង និងទី៨ សំ អឿន ភូមិ១ សង្កាត់ដងទង់។
ទាំងរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកោះកុង និងអាជ្ញាធរក្រុងខេមរភូមិន្ទ មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ស្លាប់ព្រោះដាច់បាយនោះទេ ហើយរឹតមិនទៅណាចេញពលរដ្ឋខ្លួនដែរ។

អាជ្ញាធរក្រុងខេមរភូមិន្ទ និងសង្កាត់ភូមិ ស្នើដល់ពលរដ្ឋទាំងអស់បន្តចូលរួមវិធានការសុខាភិបាល ក្នុងន័យប្រឆាំងជំងឺកូវីដជាមួយអាជ្ញាធរ ព្រមទាំងរាជរដ្ឋាភិបាល ទោះបីជាបានចាក់វ៉ាក់សាំងហើយក៏ដោយ។ ចំពោះរាល់ពេលមានទុក្ខលំបាកក្នុងជីវភាពរស់នៅ ប្រញាប់ផ្តល់ព័ត៌មានមកកាន់អាជ្ញាធរភូមិសង្កាត់ឱ្យបានទាន់ពេលវេលា ដើម្បីដោះស្រាយជូនពលរដ្ឋ៕
អត្តបទ ៖ សិរីវឌ្ឍនៈ


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


