ព័ត៌មានជាតិ
លោកអភិបាលខណ្ឌច្បារអំពៅដឹកនាំមន្ត្រីសង្កាត់ទាំង៨សម្អាតទីធ្លាសាលារៀនដើម្បីឲ្យសិស្សចូលសិក្សានៅថ្ងៃទី០១ ខែវិច្ឆិកា
ភ្នំពេញ ៖ បន្ទាប់ពីជំងឺកូវីដ-១៩ ឆ្លងរីករាលដាលជាសកលបានធ្វើអោយប៉ះពាល់ស្ទើគ្រប់វិស័យទាំងផ្នែកសេដ្ឋកិច្ច សុខុមាលភាពប្រជាពលរដ្ឋ ជីវភាពរស់ នៅប្រចាំថ្ងៃ ការប្រាស្រ័យទាក់ទងគ្នាមានការខ្លាចរអា ជាពិសេសគុណភាព នៃការអប់រំមានការធ្លាក់យ៉ាងខ្លាំងដែលជាក្តីបារម្ភធំរបស់មាតាបិតា អាណាព្យាបាលសិស្ស ហើយក៏ជាក្តីបារម្ភរបស់ថ្នាក់ដឹកនាំផងដែរ។

ស្របពេលដែលរាជរដ្ឋាភិបាលសម្រេចអោយបើកគ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំងរដ្ឋនិងឯងជនឡើងវិញ តែត្រូវអនុវត្ត តាមវិធានការ ៣កុំ ៣ការពារ និងវិធានការរបស់ក្រសួងសុខាភិបាលជាប្រចាំនោះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានធ្វើការណែនាំបន្ទាន់ អោយលោក-លោកស្រី ជាចៅសង្កាត់ទាំង៨ ត្រូវដឹកនាំកម្លាំងចុះ ត្រួតពិនិត្យ ចាត់ចែងការងាររៀបចំសម្អាតទីធ្លាសាលានិងសម្អាតបរិស្ថាន អនាម័យនៅតាមបន្ទប់សិក្សា គ្រប់កម្រិតនៅក្នុងមូលដ្ឋានសង្កាត់របស់ខ្លួន ដើម្បីត្រៀមបើក បវេសនកាលនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។

ដោយឡែកចំពោះការចាក់វ៉ាក់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ លោកអភិបាលខណ្ឌបានក្រើនរំលឹកដល់លោក-លោកស្រី ចៅសង្កាត់ទាំង៨ ត្រូវធ្វើការផ្សព្វផ្សាយបានទូលំទូលាយដើម្បីអោយបងប្អូនប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង ឲ្យមកចាក់វ៉ាក់សាំងគ្រប់ៗគ្នា ព្រោះថានៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ជាថ្ងៃចុងក្រោយនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ហើយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាថ្ងៃបិទបញ្ចប់ យុទ្ធនាការចាក់វ៉ាក់សាំង។ ដូច្នេះសូមលោក-លោកស្រី ជាចៅសង្កាត់ ត្រូវជំរុញការងារនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ នរា







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


