លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ដឹកនាំ​មន្ត្រី​សង្កាត់​ទាំង​៨​សម្អាត​ទីធ្លា​សាលារៀន​ដើម្បី​ឲ្យ​សិស្ស​ចូល​សិក្សា​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ដឹកនាំ​មន្ត្រី​សង្កាត់​ទាំង​៨​សម្អាត​ទីធ្លា​សាលារៀន​ដើម្បី​ឲ្យ​សិស្ស​ចូល​សិក្សា​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា

បានផុស

នៅ

ភ្នំពេញ ៖ បន្ទាប់ពី​ជំងឺ​កូ​វីដ​-១៩ ឆ្លង​រីក​រាលដាល​ជាស​កល​បានធ្វើអោយ​ប៉ះពាល់​ស្ទើ​គ្រប់​វិស័យ​ទាំង​ផ្នែក​សេដ្ឋកិច្ច សុខុមាលភាព​ប្រជាពលរដ្ឋ ជីវភាព​រស់ នៅ​ប្រចាំថ្ងៃ ការប្រាស្រ័យ​ទាក់ទង​គ្នា​មានការ​ខ្លាចរអា ជាពិសេស​គុណភាព នៃ​ការអប់រំ​មានការ​ធ្លាក់​យ៉ាង​ខ្លាំង​ដែល​ជា​ក្តីបារម្ភ​ធំ​របស់​មាតាបិតា អាណាព្យាបាល​សិស្ស ហើយ​ក៏​ជា​ក្តីបារម្ភ​របស់​ថ្នាក់ដឹកនាំ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រប​ពេលដែល​រាជរដ្ឋាភិបាល​សម្រេច​អោយ​បើក​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​ទាំង​រដ្ឋ​និង​ឯង​ជន​ឡើងវិញ តែ​ត្រូវអនុវត្ត តាម​វិធានការ ៣​កុំ ៣​ការពារ និង​វិធានការ​របស់​ក្រសួងសុខាភិបាល​ជាប្រចាំ​នោះ លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បានធ្វើ​ការណែនាំ​បន្ទាន់ អោយ​លោក​-​លោកស្រី ជា​ចៅសង្កាត់​ទាំង​៨ ត្រូវ​ដឹកនាំ​កម្លាំង​ចុះ ត្រួតពិនិត្យ ចាត់ចែង​ការងារ​រៀបចំ​សម្អាត​ទីធ្លា​សាលា​និង​សម្អាត​បរិស្ថាន អនាម័យ​នៅតាម​បន្ទប់​សិក្សា គ្រប់​កម្រិត​នៅក្នុង​មូលដ្ឋាន​សង្កាត់​របស់ខ្លួន ដើម្បី​ត្រៀម​បើក បវេសនកាល​នា​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ​។

ដោយឡែក​ចំពោះ​ការ​ចាក់​វ៉ា​ក់​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ លោក​អភិបាលខណ្ឌ​បាន​ក្រើនរំលឹក​ដល់​លោក​-​លោកស្រី ចៅសង្កាត់​ទាំង​៨ ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​បាន​ទូលំទូលាយ​ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង ឲ្យ​មក​ចាក់​វ៉ាក់សាំង​គ្រប់ៗ​គ្នា ព្រោះថា​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២១ ជា​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ហើយ​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ ជា​ថ្ងៃ​បិទ​បញ្ចប់ យុទ្ធនា​ការចាក់​វ៉ាក់សាំង​។ ដូច្នេះ​សូម​លោក​-​លោកស្រី ជា​ចៅសង្កាត់ ត្រូវ​ជំរុញ​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services