ព័ត៌មានជាតិ
កុមារអាយុ៥ឆ្នាំ នៅក្រុងបានលុងជាង១០០០នាក់ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១
នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តរតនគិរី បានចាប់បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនកុមារអាយុ៥ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ទាំង៤ នៃក្រុងបានលុង។

លោក ងិន ណែល អភិបាលក្រុងបានលុងបានឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុ៥ឆ្នាំធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ ហើយកុមារអាយុ៥ឆ្នាំ ក្នុងក្រុងបានលុងមានប្រមាណជាង១០០០នាក់ ដែលនឹងមកទទួលការចាក់វ៉ាក់សាំងរយៈ៣ថ្ងៃនេះ។

លោក ងិន ណែល សង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងដូសទី១ សម្រាប់កុមារនាពេលនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មកលើកុមារ ដែលមានអាយុចាប់ពី៥ឆ្នាំ ក្នុងគោលបំណងជំរុញឲ្យមានការបើក សាលាបឋមសិក្សាឡើងវិញ ខណៈពេលដែលកុមារដែលមានអាយុ៦ឆ្នាំ រហូតដល់១២ឆ្នាំ បានចាក់វ៉ាក់សាំងដូសទី២រួចរាល់ ហើយនឹងឈានទៅដល់ការបើកសាលាឲ្យដំណើរការ រៀនសូត្រឡើងវិញ។
លោកថា បើទោះបីជាសិស្សានុសិស្ស ឬកុមារ តូចៗ ដែលបានទទួលការចាក់វ៉ាក់សាំង នឹងត្រូវបានចូលរៀននៅសាលាសារជាថ្មីក្តី ក៏ក្មួយៗត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាវិធានការ «៣កុំ ៣ការពារ» របស់សម្ដេចតេជោ ដោយមុននឹងចូលសាលាត្រូវពាក់ម៉ាស បាញ់អាល់កុល ឬជែល សម្លាប់មេរោគ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ការឆ្លងមេរោគដ៏កាចសាហាវនេះ។



ប្រជាពលរដ្ឋ ដែលជាមាតាបិតា និងអាណាព្យាបាលសិស្ស បានសម្តែងនូវសេចក្តីត្រេកអរឥតឧបមា ដោយបានឃើញ កូនចៅជាទីស្រឡាញ់របស់ពួកគាត់ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយពួកគាត់បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរិះរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋ ដោយឥតគិតថ្លៃ។ ជាមួយគ្នានោះ ពួកគាត់បានសប្បាយចិត្តជាខ្លាំង ខណៈពេលដែលកូនៗចៅៗ របស់ពួកគាត់បានចូលរៀន សារឡើងវិញបន្ទាប់ពីបិទសាលាមួយ រយៈកន្លងមក និងសង្ឃឹមថាមេរោគដ៏ សាហាវនេះ ឆាប់រលាយសាបសូន្យនាពេលខាងមុខ៕
អត្ថបទ៖ វុទ្ធឦសាន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


