ព័ត៌មានជាតិ
ចាប់អ្នកលេងមាន់ជល់តាមទូរទស្សន៍៣នាក់ ដកហូតម៉ូតូ៨គ្រឿង
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ ពាក់ព័ន្ធករណីបើកទីតាំងលេងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ(ទូរទស្សន៍) ដោយខុសច្បាប់។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះមួយកន្លែង ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង។

យោងតាមរបាយការណ៍ពីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន ១-ឈ្មោះ ពិល រុំ (ម្ចាស់ទីតាំង)ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ-ឃុំខាងលើ។ ២-ឈ្មោះ រុណ ប៊ុនលឹម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរចិញ្ចឹមជ្រូក មានទីលំនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។ និង៣-ឈ្មោះ អិន រស្មី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម៉ូតូចំនួន៨គ្រឿង ទូរសព្ទដៃចំនួន២គ្រឿង (ចាស់ៗ) ទូរទស្សន៍១គ្រឿង។ បន្ទាប់មកសមត្ថកិច្ចបានអញ្ជើញលោកគ្រូពេទ្យមកធ្វើតេស្តរកមេរោគកូវីដ១៩ ជាលទ្ធផលអវិជ្ជមានទាំង៣នាក់។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបំពេញសំណុំរឿងចាត់ការទៅតាមនីតិវិធី៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


